All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

Samsung សម្ពោធ Showroom ទី១០ លើ​ផ្លូវ​ម៉ៅសេទុង

ដើម្បី​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ផលិតផល​ក្នុង​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន​សាខា​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​សម្ពោធ​ហាង​ទំនើប​ថ្មី​មួយ​ទៀត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង កាល​ពី​ព្រឹក​មិញ​នេះ ដោយ​មាន​វត្តមាន​ឯកឧត្ដម ហ៊ុន ម៉ាណែត។ អ្នក​ស្រី​ ឆាយ នីកា ម្ចាស់​អាជីវកម្ម KH Center បាន​និយាយ​ថា សាខា​ម៉ៅសេទុង​នេះ មាន​លក់​ទាំង​ទូរសព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​ដូចជា ទូទឹកកក ទូរទស្សន៍ ម៉ាស៊ីន​ត្រជាក់ និង​ម៉ាស៊ីន​បោក​គក់​ជាដើម។ អ្នក​ស្រី​ឆាយ នីកា លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា៖ "នេះ​ជា​ហាង​ទំនើប Samsung ទី៦ នៅ​ភ្នំពេញ និង​ទី១០ នៅ​ទូទាំង​ប្រទេស ដែល​ដាក់​លក់​ផលិតផល​ជាមួយ​ការ​ធានា​ពី​ក្រុមហ៊ុន បន្ថែម​ពី​លើ​ការ​លក់​រាយ​របស់​អាជីវករ​រាប់ពាន់"។ លោក Seungho Choi បន្ថែម​ថា ការ​សម្ពោធ​សាខា​នេះ គឺ​បង្ហាញ​ពី​ការ​កើន​ឡើង​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ក្រុមហ៊ុន​លោក​តែងតែ​គិត​គូរ​ម៉ត់ចត់​ពី​ផល​ប្រយោជន៍​គ្រប់​ភាគី​ទាំងអស់ ទាំង​អ្នក​ប្រើប្រាស់ អ្នក​លក់​រាយ និង​រដ្ឋាភិបាល៕ …

Read More »

ផ្អើលពេញកូរ៉េ! ប្អូនប្រុសបង្កើតរបស់តារាសម្តែងជនជាតិនាង Fan Bingbing នឹងក្លាយខ្លួនជាតារា Kpop

កំសាន្ត ៖ យោងតាមប្រភពផ្លូវការមួយរបស់ប្រទេសកូរ៉េបានឲ្យដឹងថា ប្អូនប្រុសរបស់តារាសម្តែងជនជាតិនាង Fan Bingbing នឹងក្លាយខ្លួនជាតារា Kpop ក្នុងពេលឆាប់ៗនេះ ។  មានរបាយការណ៍ថា លោក Fan Cheng Cheng ពេលនេះកំពុងតែជ្រកកោននៅក្រោមផលិតកម្ម Yuehua Entertainment មុនពេលបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកូរ៉េខាងត្បូង ។  ប្រភពដដែលបន្តទៀតថា Fan Cheng Cheng និយាយភាសាអង់គ្លេសបានល្អខ្លាំងណាស់ ចំនែកឯភាសាដើមគឺ ភាសាចិន ហើយបើនិយាយអំពីភាសាកូរ៉េវិញ អ្នកកំលោះរូបនេះ រឹតតែរៀនឆាប់ចាប់បានទៅទៀត ។  គួរបញ្ជាក់ឲ្យដឹងថា នៅមិនទាន់បានបង្ហាញស្នាដៃអ្វីមួយដែលផ្លូវការនៅឡើយផង លោក Fan Cheng Cheng ត្រូវបានអ្នកគាំទ្រជាច្រើនប្រទេសបានបញ្ចេញមតិស្ទើរតែដូចៗគ្នាថា តារា Kpop រូបនេះនឹងទទួលបានការគាំទ្រមិនចាញ់នាង Fan Bingbing ដែលជាកំពូលតារាល្បីប្រចាំស្រុកចិន និងប្រលូកនៅក្នុងវិស័យសិល្បៈជាយូរណាស់មកហើយទេ ៕ លោក Fan Cheng Cheng  ប្រែសម្រួល ៖ គន្ធា ប្រភព ៖ koreaboo  

Read More »

នាង Aff taksaorn និយាយអំពីជីវីតគ្រួសារខ្លួន ស្តាប់ហើយអួលដើម គរ

ថៃ ៖ ជាទូទៅមនុស្សយើងទាំងអស់សុទ្ធតែប៉ងប្រាថ្នាជួបតែរឿងល្អៗក្នុងឆាកជីវីត ប៉ុន្តែអ្វីៗមិនមែនចេះតែតាមចិត្តរបស់យើងរហូតនោះទេ ដូច្នេះហើយអ្នកត្រូវហ៊ាន ប្រឈមមុខនឹងទទួលយកការពិត ។  ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនឹងជីវីត របស់តារាសម្តែងស្រីនាង Aff taksaorn និងស្វាមីគឺ លោក Songkran Taechanarong ដែលកំពុងតែប្រឈមមុខនឹងការលែងលះ ។  តារាសម្តែងស្រីវ័យ ៣៧ ឆ្នាំរូបនេះ នៅតែនិយាយទាំងអួលដើមគរថា អ្នកនឹងមិនត្រលប់ទៅជួបជុំជាមួយនឹងស្វាមីដាច់ខាត បើទោះបីអ្នកទាំងពីរនៅមិនទាន់លែងលះក៏ដោយចុះ ប៉ុន្តែប្តីប្រពន្ធមួយគូនេះបានរស់នៅបែកផ្ទះគ្នាអស់រយៈពេលជាង ១ ឆ្នាំទៅហើយ ។  នាង Aff taksaorn បន្ថែមថា មានបញ្ហាច្រើនណាស់ដែលកើតមានក្នុងជីវីតគូរបស់នាង ទើបបណ្តាលឲ្យខ្លួននាងផ្ទាល់ សម្រេចចិត្តចាកចេញ ព្រមទាំងជាផ្លូវល្អបំផុត សម្រាប់ប្តីប្រពន្ធមួយគូនេះ ។  គួរបញ្ជាក់ឲ្យដឹងថា លោក Songkran Taechanarong និងនាង នាង Aff taksaorn នៅតែបន្តជួបគ្នាជារឿយៗ ដោយសារតែកូនស្រីរបស់អ្នកទាំងពីរគឺនាង Nong Pee Mai ៕ ប្រែសម្រួល ៖ គន្ធា ប្រភព ៖ …

Read More »