Recent Posts

ក្រមុំៗផ្អើលទៅទិញកាហ្វេសឹងគ្រប់គ្នា ក្រោយបែកធ្លាយរូបថតកូនប្រុសតារាល្បីម្នាក់ នៅក្នុងផ្សារទំនើប

ថៃ ៖ តារាសម្តែងជើងចាស់នៅក្នុងប្រទេសថៃគឺ នាង Kejmanee Pichaironnarongsongkhram និងលោក Jetrin Wattanasin បានរៀបការជាមួយគ្នាជាយូរឆ្នាំណាស់មកហើយ ។ ហើយសព្វថ្ងៃនេះប្តីប្រពន្ធមួយគូនេះបានបង្កើតគ្រួសារមួយ ដែលមានកូនប្រុសចំនួន ៣ នាក់ ដែលសុទ្ធតែជាបុរសសង្ហា និងជាទីចាប់អារម្មណ៍ខ្លាំងរបស់មិត្តនារីៗ ។  យោងតាមប្រភពពី gossipstar បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានក្រមុំៗផ្អើលទៅទិញកាហ្វេសឹងគ្រប់គ្នា ក្រោយបែកធ្លាយរូបថតកូនប្រុសទីពីររបស់នាង Kejmanee និង លោក Jetrin នៅក្នុងផ្សារទំនើប ។ បន្ទាប់ពីនោះផងដែរ រូបថតរបស់ Jinjett Wattanasin ត្រូវបានគេធ្វើការចែកចាយពេញអិនធឺណិតតៗគ្នាតែម្តង ។  ទោះបីជាយ៉ាងណាក៏ដោយចុះ ប្រភពដដែលមិនទាន់បានបញ្ជាក់ទេថា កំលោះសង្ហា Jinjett Wattanasin ទៅធ្វើការនៅផ្សារទំនើបនោះ ឬទៅដើម្បីធ្វើការផ្សព្វផ្សាយនោះទេ ៕ ប្រែសម្រួល ៖ គន្ធា ប្រភព ៖ gossipstar 

Read More »

អ៊ីយ៉ាស់! មេក្រុម Mustache Band លោក Chen Trophy បានក្លាយជាអ្នកតំណាងម៉ូតូហុងដា CB150R (មានវីដេអូ)

ភ្នំពេញ៖ ដោយយោងតាម Facebook page របស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា (https://www.facebook.com/ncxhonda.kh/) បានបង្ហោះកាលពីថ្ងៃទី ៧ ខែធ្នូ នេះថា បុរសសង្ហាមុខស្រស់ លោក Chen Trophy ដែលជាមេក្រុម Mustache Band ដែលកំពុងមានភាពល្បីល្បាញផ្នែកនិពន្ធ និងច្រៀងចម្រៀង original song បានក្លាយជាអ្នកតំណាងយ៉ាងពិសេសនៃម៉ូតូហុងដា CB150R របស់ក្រុមហ៊ុនចែកចាយម៉ូតូលំដាប់លេខ១ ក្នុងប្រទេសកម្ពុជា អិន ស៊ី អិច ហុងដា។ អ្វីដែលអស្ចារ្យនោះ គឺ Chen បានបង្ហាញពីអារម្មណ៍ផ្ទាល់លើម៉ូតូហុងដាស្ព័របែប Premium Sport Naked នេះ ទៅកាន់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ក៏ដូចជាប្រិយមិត្តទាំងអស់ថា រូបលោកពិតជាស្រលាញ់ ពេញចិត្តម៉ូតូហុងដា CB150R …

Read More »

មហន្តរាយ​រូប​​ Photoshop ប្រចាំ​ឆ្នាំ​ ២០១៧

ឆ្នាំ​ ២០១៧ នេះ​គេ​ប្រទះ​ឃើញ​​រូបភាព​ល្បីៗ​ជា​ច្រើន​ដែល​មាន​កំហុស​បច្ចេកទេស​លើ​ការ​កាត់​ត​យ៉ាង​ធ្ងន់ធ្ងរ​ អាច​ឲ្យ​ទស្សនិកជន​មើល​ដឹង​ភ្លាមៗ។ រូបភាព​ល្បីៗ​ទាំង​នោះ​មាន​ដូច​ជា ៖ ​​​មនុស្ស​ស្រី​លើ​​ផ្ទាំង​ផ្សព្វផ្សាយ​រឿង "The Babysitter” ​មាន​ដៃ​ស្ដាំ​ដល់​ទៅ​ពីរ រូបភាព​ដែល​គេ​យល់​ថា​ត្រឹម​ត្រូវ កាល​ពី​ខែ​តុលា​ តារា​ចម្រៀង​ជើង​ចាស់​ Kylie Minogue បាន​​បង្ហោះ​រូប​មួយ​សន្លឹក​លើ​ Instgram ដែល​ត្រូវ​អ្នក​គាំទ្រ​មើល​ដឹង​ថា​ជា​រូបភាព​ដែល​បាន​កាត់​ត​។ ភស្តុតាង​គឺ​​គេ​ឃើញ​ជញ្ជាំង​​ខាង​ក្រោយ​នាង​ វៀច។ វីរនារី​ Wonder Woman មិន​អាច​គេច​ផុត​ពី​ក្រសែ​ភ្នែក​ទស្សនិកជន​ឡើយ។ មាន​មនុស្ស​ជា​ច្រើន​បាន​ថត​យក​ប្លង់​ ដែល​បង្ហាញ​ថា​ក្លៀក​របស់​តួ​ស្រី​នេះ​​ ស ប្លែក​​ខុស​គេ។ ក្នុង​រូបភាព​​ខាង​ក្រោម​នេះ​ តារា​​ម៉ូដែល​ Kylie Jenner បាន​ព្យាយាម​ទាញ​ចង្កេះ​របស់​នាង​ឲ្យ​មើល​ឃើញ​តូច ​រហូត​ធ្វើ​ឲ្យ​ជញ្ជាំង​វៀច។ នៅ​ខែ​សីហា​ តារា​ចម្រៀង​ Rihanna បាន​​ធ្វើ​ឲ្យ​ល្បី​លើ​អ៊ីនធឺណិត​ ប៉ុន្តែ​មិន​មែន​ដោយ​សារ​តែ​បទ​ចម្រៀង​របស់​នាង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ដោយ​សារ​តែ​ការ​កែ​រូប​ខុស​បច្ចេកទេស​ ធ្វើ​ឲ្យ​នាង​មាន​​ក្រចក​មេដៃ​ស្ដាំ​ដល់​ទៅ​ពីរ។ ​​​​​​​​​​​​​​​​​​​​​ពេល​មើល​ក្រប​ទស្សនាវដ្ដី​ Vogue ប្រចាំ​ខែ​មីនា​ មនុស្ស​ម្នា​នាំ​គ្នា​ភ្ញាក់​ផ្អើល​នឹង​​ដៃ​ដែល​វែង​ខុស​ធម្មតា​របស់​ Gigi Hadid៕ ប្រភព៖ Sabay

Read More »