Recent Posts

ការពិតចឹងតើបានជា Mario Maurer ខំប្រឹងធ្វើការអត់សម្រាក ដើម្បីយកលុយច្រើនដល់ថ្នាក់នេះ ធ្វើរឿងមួយនេះ

កំសាន្ត ៖ កំពូលតារាសម្តែងល្បីឈ្មោះ លោក Mario Maurer ថ្មីៗនេះ កំពុងតែលេចធ្លាយដំណឹងថា ខ្លួននឹងសាងសង់ផ្ទះវីឡាធំមួយអោយអ្នកម្តាយតែម្នាក់គត់ ក្នុងតម្លៃមិនគួរឲ្យជឿ ។  ផ្ទះដែលនឹងសាងសង់នេះ មានតម្លៃប្រមាណជាង ១០ លានបាតឯណោះ ដូច្នេះហើយទើប Mario Maurer ខំប្រឹងធ្វើការអត់សម្រាក ដើម្បីយកលុយច្រើនដល់ថ្នាក់នេះ ព្រោះអ្នកម្តាយជាទីស្រលាញ់ ពិតជាកូនប្រុសដ៏ល្អពិសេសមែន ។  តួប្រុសក្នុងរឿង “Pee Mak” បន្ថែមទៀតថា ការពន្យារពេលសាងសងផ្ទះនេះ គឺជាកំហុសរបស់លោក ដោយសារតែខ្លួនពិតជាមមាញឹកក្នុងវិស័យសិល្បៈពិតមែន ។  គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងខែក្រោយនេះ តារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះ នឹងចាប់ផ្តើមថតរឿង “Thong Eak Mor Yah Tah Chaloang” ជាមួយនឹងតារាស្រីល្បីឈ្មោះមួយដួង ដែលលោកមិនធ្លាប់ជាមួយគ្នាពីមុនមកគឺនាង Kimmy Kimberley ៕ ប្រែសម្រួល ៖ គន្ធា ប្រភព ៖ …

Read More »

James jirayu និយាយរឿងមួយ អំពីនាង Bella ranee

ថៃ ៖ នៅក្នុងរឿងថ្មីមួយដែលមានចំណងជើងថា “Krung Gum” កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង បើទោះបីទើបតែក្រុងពាលី ថ្មីៗនេះក៏ដោយចុះ ។  ទទ្ទឹមនឹងនេះផងដែរ បុរសមុខផ្អែម លោក James jirayu បាននិយាយរឿងមួយ អំពីនាង Bella ranee ក្រោយពីមានការយល់ច្រឡំថា អ្នកទាំងពីរនឹងសម្តែងជាគូស្នេហ៍ជាមួយគ្នា ជាថ្មីម្តងទៀត បន្ទាប់ពីទទួលបាននូវការគាំទ្រចំពោះរឿងមុនៗ ។ តារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះ បានលើកឡើងថា ខ្លួនមិនបានតម្រូវអោយជាសង្សារនឹងគ្នាទៀតទេនៅក្នុងរឿង “Krung Gum” នេះ ប៉ុន្តែលោកនឹងចាប់ដៃគូជាមួយនិង Yiiwha Preyakarn ជំនួស ប៉ុន្តែ នាង Bella ranee ក៏មានវត្តមាននៅក្នុងរឿងនេះដែរ ៕ ប្រែសម្រួល ៖ គន្ធា ប្រភព ៖ kapook

Read More »

ត្រឹមតែលុយ ២ ដុល្លារ ក៏អាចធ្វើឲ្យអាយដល លោក ជីដេវីត ធ្វើឲ្យល្បីពេញប្រទេសកូរ៉េដែរ

កូរ៉េ ៖ ប្រជាជនកម្ពុជាយើងប្រហែលជាបានដឹងរួចមកហើយថា កំពូលតារាចម្រៀង លោក G-Dragon គឺជាអាយដលក្នុងដួងចិត្តរបស់តារាចម្រៀង ប្រចាំផលិតកម្ម រស្មី ហង្ស មាស គឺ លោក ងួន ចាន់ដេវីត ។ ហើយថ្មីៗនេះ តារាចម្រៀងវ័យ ២៩ ឆ្នាំបានធ្វើឲ្យកក្រើកពេញប្រទេសកូរ៉េ ដោយសារតែស្រោមជើងមួយគូ ។  យោងតាមការចុះផ្សាយតាមរយៈគេហទំព័រផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា ស្រោមជើងមួយគូដែលបានបង្ហោះនៅលើគណនី Instagram របស់ G-Dragon នាពេលថ្មីៗនេះបានទទួលការចាប់អារម្មណ៍ខ្លាំង ស្ទើរតែមិនគួរឲ្យជឿ ។  ស្រោមជើងពណ៌ខ្មៅនៅក្នុងរូបថតមានពាក្យថា “kekekeㅋㅋㅋ” មួយគូនោះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងបំផុត នៅពេលដែលបានដឹងអំពីតម្លៃរបស់វា ។  ទទ្ទឹមនឹងនេះផងដែរ មានមនុស្សម្នាក់នៅក្នុងចំណោមអ្នកគាំទ្ររបស់ G-Dragon បានបង្ហោះនៅលើអុិនធឺណិតថា ស្រោមជើងនោះមានតម្លៃត្រឹមតែ 1,900 វ៉ុន ដែលស្មើរនឹង ១.៧៣ ដុល្លារ ប៉ុណ្ណោះ ។  គ្រាន់តែបានដឹងតម្លៃនេះភ្លាម បានធ្វើឲ្យអ្នកគាំទ្រហួសចិត្តផង ផ្ទុះសំណើចផង ព្រោះសឹងតែមិនគួរឲ្យជឿថា តារាល្បីលំដាប់ពិភពលោក ពាក់ស្រោមមួយគូ មិនដល់ …

Read More »