Recent Posts

សើចជាមួយនឹងកូនឆ្កែធ្លាក់កូដ ក្នុងរឿង «Trouble៖ ឆ្កែកាលីបធ្លាក់កូដ» នៅរោងភាពយន្តថ្ងៃនេះ! (មានវីដេអូ)

ភ្នំពេញ៖ ខ្សែភាពយន្តបែបគំនូរជីវចលថ្មីមួយទៀតរឿង «Trouble៖ ឆ្កែកាលីបធ្លាក់កូដ» មានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃនេះហើយ។ ដោយខ្សែភាពយន្តនេះ ជាខ្សែភាពយន្តបែបកំប្លែង ដែលនិយាយពីខ្សែជីវិតរបស់សត្វចិញ្ចឹមដ៏គួរឱ្យស្រលាញ់ឈ្មោះ Trouble។ Trouble គឺជាកូនឆ្កែដ៏គួរឱ្យស្រលាញ់មួយក្បាល ដែលគេធ្លាប់មាននូវជីវិតដ៏គួរឱ្យច្រណែនផងដែរ។ ម្ចាស់របស់គេ គឺជាអ្នកមានទ្រព្យស្ដុកស្តម្ភម្នាក់ ដែលបានផ្ដល់នូវជីវិតដ៏អស្ចារ្យមកឱ្យ Trouble ប៉ុន្តែតើនឹងមានអ្វីកើតឡើងបន្ទាប់ពីម្ចាស់របស់ Trouble បានបាត់បង់ជីវិត? ជីវិតស៊ីវិល័យរបស់ Trouble នឹងផ្លាស់ប្តូរចាប់ពីពេលនេះ ដោយគេនឹងត្រូវផ្សងព្រេងស្វែងរកម្ចាស់ថ្មី ដែលនឹងផ្ដល់នូវជីវិតដែលគេចង់បាន។ ប្រិយមិត្តក៏នឹងបានស្ដាប់នូវការបញ្ចូលសម្លេងឱ្យតួអង្គនីមួយៗពីតារាសម្ដែងល្បីៗដូចជា លោក Big Sean, Snoop Dogg និង Jason Mraz ជាដើម។ ចង់ដឹងថាតើ Trouble អាចស្វែរកឃើញនូវម្ចាស់ជាអ្នកមាន និងផ្ដល់នូវជីវិតកាលីបដែលគេធ្លាប់មាន បានដែរឬទេ? កុំខកខានទស្សនាខ្សែភាពយន្តដ៏កំប្លែងរឿង «Trouble៖ ឆ្កែកាលីបធ្លាក់កូដ» នៅរោងភាពយន្តថ្ងៃនេះឱ្យសោះណា៎៕   រឿង «Trouble៖ ឆ្កែកាលីបធ្លាក់កូដ»   រឿង «Trouble៖ ឆ្កែកាលីបធ្លាក់កូដ»   រឿង «Trouble៖ …

Read More »

កប់បាត់! តារាស្រីកំពូលសម្រស់ទាំង៣ ប៉ះគ្នាក្នុងកម្មវិធីតែមួយធម្យមទេ ងំលេងម៉ូតសក់ទីទុយដូចគ្នាទៀត ពិបាកសម្រេចចិត្ត!

ចិន៖ កាលពីថ្មីៗនេះ នៅក្នុងកម្មវិធីទូរទស្សន៍កម្សាន្តល្បីឈ្មោះមួយរបស់ចិន បានពញ្ញាក់អារម្មណ៍ប្រិយមិត្តទស្សនិកជនជាខ្លាំង ជាមួយនឹងវត្តមានរបស់តារាសម្តែងស្រីកំពូលសម្រស់ល្បីឈ្មោះ លំដាប់ប្រទេសចំនួន៣រូប ដោយមានដូចជា Angela Baby, Dilraba និង Yang Mi បានចូលរួមលេងក្នុងកម្មវិធីតែមួយជាមួយគ្នា។ ដោយឡែក អ្វីដែលកាន់តែធ្វើឲ្យអ្នកភ្ញាក់ផ្អើលចម្លែកអារម្មណ៍ទៅទៀតនោះ គឺតារាស្រីទាំង៣ដួងនេះ ថែមទាំងបានលេងម៉ូតសក់ទីទុយដូចគ្នាថែមទៀតផងដែរ ដោយគ្រាន់តែលេងស្ទាយ៍ខុសគ្នាបន្តិច ពោលគឺ Dilaraba បានលេងម៉ូតសក់ក្រងសក់ទីទុយខ្ពស់ឡើងលើ ចំណែកឯ Yang Mi លេងម៉ូតចងសក់ទីទុយធម្មតាទម្លាក់មកខាងមុខ និងចុងក្រោយគឺ Angela Baby នាងបានលេងម៉ូតសក់ក្រងទីទុយទម្លាក់មកខាងមុខផងដែរ។ មិនថាយ៉ាងណា បើទោះបីជាអ្នកទាំង៣ បានលេងម៉ូតសក់ទីទុយស្រដៀងគ្នាយ៉ាងណាក្តី ប៉ុន្តែអ្នកទាំង៣សុទ្ធសឹងតែមានភាពស្រស់ស្អាតគួរឲ្យស្រលាញ់ផ្សេងៗពីគ្នា និងអាចនិយាយបានថា  ម្នាក់ៗសុទ្ធសឹងតែមានមន្តស្នេហ៍ទាក់ទាញរៀងៗខ្លួនតែម្តង៕ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? ប្រភព៖ https://www.khmerload.com/ តារាសម្តែង Dilraba តារាសម្តែង Dilraba តារាសម្តែង Dilraba តារាសម្តែង Dilraba តារាសម្តែង Dilraba តារាសម្តែង Yang …

Read More »

អ្នកណាមិនច្រណែន! ឃើញរូបភាព ស៊ីន យូប៊ីន ស្អាតៗនិងលេចធ្លោ តាមពិតមាន ខាត់ វ៉ៃហាំង ជាអ្នកនៅពីក្រោយសោះ

ភ្នំពេញ៖ កញ្ញា ស៊ីន យូប៊ីន ដែលជាតារាសម្ដែងស្រីវ័យក្មេង ដ៏មានប្រជាប្រិយភាព បានធ្វើឲ្យប្រិយមិត្តរាល់គ្នា មិនសរសើរមិនបាននោះទេ ពីសមត្ថភាពសិល្បៈដ៏សម្បូរបែប ជាពិសេស ស្ទាយ៍តុបតែងខ្លួន ដ៏ទាក់ទាញតែម្ដង។ ក្រៅពីនេះ នាងក៏បានឆាបយក បេះដូងពីហ្វេនៗ បានមិនតិចនាក់នោះទេ តាមរយៈស្ទីលថតរូបបានយ៉ាងស្រស់ស្អាត លេចធ្លោ ជាមួយនឹងទឹកមុខក្រមិចក្រមើម គួរឲ្យស្រលាញ់ទៀតផង មើលទៅត្រូវចិត្ត មិត្តយុវវ័យណាស់។ យ៉ាងណាមិញ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ ស៊ីន យូប៊ីន បានទម្លាយការពិត នៅក្រោយរូបភាពស្អាតៗទាំងនោះ គឹមានបុរសដ៏សង្ហាមួយរូប លោក​ ខាត់ វៃ៉ហាំង ដែលជាដៃគូប្រុស ដ៏ស័ក្តិសមរបស់នាងខិតខំស្វិតស្វាញថតឲ្យ អស់ពីកម្លាំងកាយចិត្តតែម្ដង ទម្រាំបានរូបភាពលេចធ្លោ យកមកបង្ហោះលើបណ្ដាញសង្គមបែបនេះ។ ក្នុងនោះដែរ នាងបានអមមកជាមួយរូបភាពមួយសន្លឹកដែល ខាត់ វៃ៉ហាំង សុខចិត្តផ្ដេកខ្លួនផ្ទាល់ដីទៅលើស្មៅ កាន់កាមេរ៉ាថតឲ្យនាង មើលទៅពិតជា មិនងាយស្រួលទាល់តែសោះ។ គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យសុភាពនារីមួយចំនួន លួចមានចិត្តច្រណែននឹង ស៊ីន …

Read More »