Recent Posts

ស្រណោះណាស់! Spectrum បញ្ចេញវីដេអូបទ «Fake Love» ដែលធ្លាប់ Cover រួមគ្នា មុនពេលសមាជិកម្នាក់ស្លាប់ (មានវីដេអូ)

កូរ៉េខាងត្បូង ៖ វាមានរយៈពេលជិត ១ឆ្នាំទៅហើយ បន្ទាប់ពីការស្លាប់របស់ Kim Dong Yoon តារាប្រុសវ័យ ២០ឆ្នាំ សមាជិកក្រុម Spectrum ដែលទើបតែបង្ហាញខ្លួនជាតារា បានរយៈពេល ២ខែ ក៏ស្រាប់តែទទួលដំណឹងថា លោកបានទទួលមរណភាពទៅហើយ ប៉ុន្តែគ្មានអ្នកណាម្នាក់ អាចបញ្ជាក់ឲ្យច្បាស់ ពីមូលហេតុនៃការស្លាប់របស់លោកបានឡើយ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ២០ ខែឧសភានេះ សមាជិកម្នាក់របស់ក្រុមចម្រៀង Spectrum គឺ Minjae ស្រាប់តែបានបង្ហោះវីដេអូមួយ ដែលលោកនិងសមាជិកក្រុមទាំងអស់ ធ្លាប់បានថតរួមគ្នា មុនពេលដែល Kim Dong Yoon បានស្លាប់ទៅ។ វីដេអូនោះ គឺជាវីដេអូដែលពួកគេរាំ Cover បទចម្រៀង «Fake Love» របស់ក្រុមចម្រៀង BTS ដោយ Minjae បានបង្ហោះវា ជាមួយនឹងសារខ្លីៗថា ៖ «នេះជាវីដេអូរាំចាស់ៗ …

Read More »

មកមើលពីស្ទាយ៏តុបតែងខ្លួនដែល Chompoo បានចូលរួមក្នុងកម្មវិធី Cannes Film ៧ឆ្នាំជាប់ៗគ្នា

ថៃ៖ ថ្មីៗនេះ តារាល្បីៗជាច្រើនដែលមកពី គ្រប់ប្រទេសបានអញ្ជើញ ចូលរួមក្នងកម្មវិធី Cannes Film ដែលប្រារព្ធឡើងនៅឯ ប្រទេសបារាំងឯណោះ។  គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ បានធ្វើឡើងជាលើកទី៧២ ដោយអញ្ជើញសុទ្ធសឹង តែជាតារាល្បីៗជាច្រើនរូប ក្នុងនោះក៏មានតារាសម្ដែងស្រីដ៏ល្បី ប្រចាំប្រទេសថៃផងដែរ គឺ អ្នកនាង Chompoo Araya ដែលមានសម្រស់គួរឲ្យទាក់ទាញយ៉ាងខ្លាំង។ នេះមិនមែនជា លើកទីមួយសម្រាប់ Chompoo Araya ដែលមានវត្តមានក្នុងកម្មវិធីដ៏ធំមួយនេះទេ គឺជាលើកទី៧មកហើយ តាំងពីឆ្នាំ២០១៣មកមកម្លេះ។ ជាពិសេស រាល់ឆ្នាំដែល តារារូបនេះចូលរួមកម្មវិធី Cannes Film គឺតែងតែពាំនាំ យកអ្វីដែលប្លែកជានិច្ច តាមរយៈស្ទាយ៏តុបតែងខ្លួន ដ៏គួរឲ្យទាក់ទាញ ព្រមទាំងបង្កើនសម្រស់ដោយគ្រឿងអលង្ការប៊្រេនៗ ដែលមានតម្លៃកប់ពពកឯណោះ៕ ចង់ដឹងថារយៈពេល៧ឆ្នាំ ដែលChompoo ចូលរួមកម្មវិធីCannes Film មានលក្ខណៈប្លែកភ្នែក និងស្រស់ស្អាតបែបណា ចូលមើលខាងក្រោមទាំងអស់គ្នា៖ ១៖ Cannes Film ២០១៣ Chompoo …

Read More »

ល្បីពេញហ្វេសប៊ុក នាំគ្នាស៊ែរព្រាត បើសឹក សិលា ផ្អែមល្ហែមជាមួយគូស្នេហ៍​ យ៉ាងនេះ

កោះបាលី៖ ក្រោយពីតារាហ្វេសប្រុសដ៏មានប្រជាប្រិយ សឹក សិលា បានបង្ហាញមុខគូស្នេហ៍ មកឃើញថាទទួលបានគាំទ្រខ្លាំងមែនទែន ពីបណ្ដាហ្វេនៗរបស់ខ្លួន មិនចាញ់គូស្នេហ៍ដទៃនោះទេ។ យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់ហ្វេសប៊ុកប្រុស លោក សឹក សិលា និងគូរស្នេហ៍ បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងដំណើរកម្សាន្ត របស់ ខ្លួន ទៅកាន់កោះបាលី។ ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាលោក សឹក សិលា និង សង្សារ របស់ខ្លួន បានបង្ហាញពីទិដ្ឋភាព ជិះទូក និងលេងទឹក ព្រមទាំងមានស្និទ្ធស្នាល យ៉ាងផ្អែមល្ហែម ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងមែនទែន។ ក្រៅពីទិដ្ឋភាពដ៏មានយ៉ាងមានក្កីសុខនោះ  គេសង្កេតឃើញ មានការស៊ែរពីសំណាក់អ្នកគាំទ្រ និងលាន់មាត់សរសើរមិនតិចនោះទេ៕ តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖ ប្រភព៖ https://www.khmerload.com/ សិលា និងគូស្នេហ៍ សិលា និងគូស្នេហ៍ សិលា និងគូស្នេហ៍ សិលា និងគូស្នេហ៍ …

Read More »