All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

Toyota នឹងផលិតឡានអគ្គិសនី និង Plug-in Hybrid ក្នុងប្រទេសថៃ

Advertisement ក្រុមហ៊ុន Toyota Motor Corp ទទួលបានការយល់ព្រមលើគម្រោងរបស់ខ្លួន ដើម្បីអាចផលិតរថយន្តអគ្គិសនី និង Plug-in Hybrid នៅក្នុងប្រទេសថៃ ដែលជាផ្នែកមួយនៃគោលនយោបាយ ដើម្បីពង្រីកការលក់រថយន្តអគ្គិសនីទូទាំងពិភពលោក។ ដោយមានការយល់ព្រមពីក្រុមប្រឹក្សាវិនិយោគ ក្រុមហ៊ុន Toyota នឹងត្រូវចាប់ផ្តើមផលិតកម្មក្នុងរយៈពេល ៣ឆ្នាំ ដើម្បីទទួលបានអត្ថប្រយោជន៍ពីសិទ្ធិពន្ធរបស់ប្រទេសថៃ រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុន ទោះបីជាមិនមានការពិន័យណាមួយ ចំពោះការបោះបង់ចោលគម្រោងនេះក៏ដោយ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីកាលវិភាគ និងម៉ូដែលរថយន្ត ដែលនឹងផលិតមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota។ គួរឲ្យដឹងថា Toyota មានបំណងចង់លក់រថយន្តអគ្គិសនី និងអ៊ីដ្រូហ្សែនឲ្យបាន ១លានគ្រឿង នៅទូទាំងពិភពលោក ត្រឹមឆ្នាំ២០៣០៕ ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង ប្រភព៖ Sabay

Read More »

ឡាន Jeep កែដាក់កង់៦ រឹតតែកាច ហើយនេះតម្លៃវា! (វីដេអូ)

Advertisement ចាប់តាំងពីរថយន្តកង់៦ Mercedes-Benz G63 AMG 6×6 បានបង្ហាញខ្លួនកាលពីឆ្នាំ២០១៣ មក មនុស្សជាច្រើនបាក់ចិត្តលើរថយន្ត ដែលមានបំពាក់ប៉ុង៣ និងកង់៦ យ៉ាងខ្លាំង។ ជាក់ស្តែងរថយន្ត Jeep Wrangler មួយគ្រឿង បានលេងម៉ូដតាម G63 6×6 ដោយកែដាក់កង់៦ ដែរ ហើយដាក់លក់ក្នុងតម្លៃ ១៤៩ ៩៩៩ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ ផ្ទុកទៅវិញ រថយន្ត Jeep នេះ មិនមានដំណើរការខ្លាំងដូច G63 6×6 ឡើយ ដោយសារតែវានៅតែមានប៉ុង២ ដដែល ខណៈកង់បន្ថែមខាងក្រោយនោះ គ្រាន់តែលម្អប៉ុណ្ណោះ។ ទោះជាយ៉ាងណា វាបានកល់បូមឡើងយ៉ាងខ្ពស់ និងបំពាក់សម្បកកង់សម្រាប់ Off-road ទៀតផង៕ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង …

Read More »

Jeep នឹងចេញម៉ូឌែលអគ្គិសនី 3 ក្នុងពេលតែមួយ!

Jeep ដែលក្រុមហ៊ុនរថយន្តមួយដែលមានភាពល្បីល្បាញនៅទូទាំងសាកលលោក ថ្មីៗនេះក៏បានងាកមកផលិតប្រភេទរថយន្តអគ្គិសនីដូចគេដូចឯងដែរ។ ក្រុមហ៊ុនបានងាកមកផលិតនៅប្រទេសចិនដែលជាបណ្តុំនៃផលិតកម្មរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីទូទាំងពិភពលោក។ លោក Christian Meunier នាយកប្រត្តិបត្តិរបស់ Jeep បាននិយាយថា Jeep នឹងចាប់ផ្តើមដាក់បង្ហាញនឹងចែកចាយឲប្រើប្រាស់នូវម៉ូឌែលចំនួន 3 ដំណាលគ្នានៅឆ្នាំក្រោយដែលរួមមានម៉ូឌែល Compass, Renegade នឹង Wrangler។ម៉ូឌែលចំនួន 3 នេះគ្រាន់តែជាពាក់កណ្តាលនៃរថយន្តអគ្គិសនីរបស់ Jeep ទេ ដែលនៅឆ្នាំ 2022 ក្រុមហ៊ុននេះនឹងដាក់បង្ហាញរថយន្តចំនួន 3 ម៉ូឌែលទៀតថែមទៀតផង។កាលពីខែមុន លោក Christian Meunier ក៏បាននិយាយផងដែរថា រថយន្តអគ្គិសនីរបស់ Jeep នេះ គឺ “the best Jeeps ever built” ដែលក្នុងភាសាខ្មែរមានន័យថា ជាប្រភេទរថយន្តដ៏អស្ចារ្យមិនដែលមានពីមុនមក។ ម៉្យាងវិញទៀត នាពេលអនាគរថយន្ត Jeep ក៏នឹងមានបំពាក់ប្រព័ន្ធ Hybrid ផងដែរ។ចំពោះសម្លេងស្ងាត់ ជាមួយនឹងប្រព័ន្ធអគ្គិសនីមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់រថយន្ត Jeep …

Read More »