Recent Posts

មានហេតុផលអ្វី ទើបយុវវ័យហ៊ានចាយលុយរាប់រយដុល្លារទិញកាមេរ៉ា ព្រោះចង់ក្លាយខ្លួនជា Vloggers (វិដេអូ)

Advertisement នៅក្នុងព្រឹត្តិការណ៍​បាខេម​អាស៊ាន ឆ្នាំ២០១៨ កន្លងទៅ​​បាន​ប្រព្រឹត្តទៅ​ដោយ​មាន​អ្នក​ចូល​រួម​ជា​ច្រើនពាន់​នាក់​។ ក្នុង​នោះមានការ​បង្ហាញ​ខ្លួន​ពី​ YouTubers និង Vloggers ល្បីៗ ដែល​កំពុង​ទទួលបានការ​គាំទ្រ​ពីមហាជន។ មាន​​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៥​ឆ្នាំ​នៅ​ក្នុង​ដៃ​មាន​កាន់​កាមេរ៉ា​ម្នាក់​មួយ​ មាន​តម្លៃ​រាប់​រយ​ដុល្លារ ​ម្នាក់ៗ​មានទឹកមុខ​រីករាយ​ក្នុង​ការចែក​រំលែក​​បទ​ពិសោធន៍​​ការ​ថត​វីដេអូ​ដាក់​ក្នុង Channel Youtube របស់​ពួក​គេ៕ មើលវិដេអូខាងក្រោម៖ ព្រឹត្តិការណ៍ បារខែមស្វាយរៀង និងត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩-៣០ ខែ​មិថុនាឆ្នាំ ២០១៩ នៅ​ សាកលវិទ្យាល័យ ស្វាយរៀង ក្រោមប្រធានបទ "បច្ចេកវិទ្យា នវានុវត្តន៍ សហគ្រិនភាព និងឪកាសការងារ" ៕ ព័ត៌មានបន្ថែមចុច Link នេះ Hacker ​​ខ្លាំងៗ ភ្នាក់ងារ​ FBI កំពុង​តាម​ចាប់​ Facebook លេង​ធម៌​ក្តៅ​ដាក់​ប្រទេស ២ នៅ​អាស៊ី ​ក្រោយ​បន្តបំពាន​ឥត​ឈប់ នៅក្នុងព្រឹត្តិការណ៍​បាខេម​អាស៊ាន ឆ្នាំ២០១៨ …

Read More »

មិនបាច់រៀបចំធំដុំក៏បានដែរ! ឆ្នាំនេះ Toni និង Kaew ឆ្លងថ្ងៃកំណើតជាមួយគ្នាតែពីរនាក់យ៉ាងរ៉ូមែនទិក!

ថៃ៖ ទោះបីជាទើបតែប្រកាសថា ស្រលាញ់ជាសាធារណៈមិនទាន់បានយូរក្តី ប៉ុន្តែលោក Toni Rakkaen និងតារាស្រី Kaew Jarin ហាក់ដូចជាបង្ហាញភាពស្និទ្ធស្នាលជាមួយខ្លាំង។ បន្ថែមលើនេះ គេសង្កេតឃើញថា គូស្នេហ៍មួយគូនេះ ដឹកដៃគ្នាទៅធ្វើដំណើរកម្សាន្តក្រៅប្រទេសជាញឹកញាប់។ នៅក្នុងនោះដែរ ពួកគេក៏មិនភ្លេចផុសរូបជាមួយគ្នាយ៉ាងផ្អែមល្ហែម នៅក្នុងបណ្តាញសង្គមចែកជូនអ្នកគាំទ្រទស្សនា ហើយលួចច្រណែនមិនតិចនាក់នោះទេ។ ជាក់ស្តែង កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅថ្មីៗនេះ ត្រូវជាថ្ងៃកំណើតរបស់ Kaew គម្រប់អាយុ ២៧ឆ្នាំ។ នៅក្នុងថ្ងៃដ៏ពិសេសនេះផងដែរ Toni ក៏បាននាំមិត្តស្រីខ្លួនទៅឆ្លងថ្ងៃកំណើតតែពីរនាក់ ក្រោមបរិយាកាសយ៉ាងរ៉ូមែនទិក។ ក្រោយពីបានឃើញរូបភាពដ៏ផ្អែមល្ហែមទាំងនេះ ក៏មានអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើនបានចូលទៅ Comment ជូនពរពួកគេទាំងពីរ ពីចម្ងាយថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោម៖   ប្រភព៖ https://www.khmerload.com/ Toni និង Kaew Toni និង Kaew Toni និង Kaew Toni និង …

Read More »

ទីបំផុត នាយ តាក់ស៊ី បានបួសជាព្រះសង្ឃជាផ្លូវការនៅថ្ងៃនេះហើយ!

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានជ្រាបរួចមកហើយ ពីស្ថានភាពជីវិតរបស់តារាកំប្លែងនាយ តាក់ស៊ី ដែលបានឈឺជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃជាយូរមកហើយ។ ដោយឡែក កាលពីពេលកន្លងមក នាយ តាក់ស៊ី ក៏ធ្លាប់បានប្រកាសជាសាធារណៈថា ខ្លួននឹងលាឈប់ពីវិស័យសិល្បៈ ហើយនឹងសម្រេចចិត្ត ទៅសុំសីលនៅលើភ្នំគូលែនទៅវិញ។ ប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុករបស់នាង ភីម ដែលជាភរិយានាយ តាក់ស៊ី បានបង្កការភ្ញាក់ផ្អើលមួយ ក្រោយពីបានបង្ហោះរូបភាពរបស់នាយ ដោយបានគ្រងក្នុងសម្លៀកបំពាក់ជាព្រះសង្ឃ។ ក្នុងនោះដែរ នាង ភីម បានបញ្ជាក់ថា នេះជាពិធីបំបួសរបស់នាយ តាក់ស៊ី នៅក្នុងវត្តដងទង់ ខេត្តកំពង់ស្ពឺ។  គួរបញ្ជាក់ផងដែរថា ក្នុងពិធីបំបួសនាយ តាក់ស៊ី ក៏មានការចូលរួមពីសំណាក់សាច់ញាតិ និងមិត្តៗរួមអាជីពយ៉ាងច្រើនកុះករផងដែរ។  ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗរបស់នាយ តាក់ស៊ី មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដែលលែងបានឃើញវត្តមានរបស់លោកនៅលើកញ្ចក់ទូរទស្សន៍ ក៏ដូចជា ការសម្ដែងកំប្លែងទៀតនោះឡើយ។ ខណៈក៏មានមហាជនខ្លះ បានបញ្ចេញមតិ គាំទ្រយ៉ាងខ្លាំង ដែលរូបលោកជ្រើសរើសមកបម្រើក្នុងវិស័យសាសនាបែបនេះ៕  ទស្សនារូបភាពខាងក្រោម៖  ប្រភព៖ https://www.khmerload.com/ …

Read More »