All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

បញ្ឈប់សកម្មភាពប្រចាំថ្ងៃទាំង ៨ នេះភ្លាម ប្រសិនបើអ្នកមិនចង់ឲ្យឆ្អឹងកងខ្នងត្រូវទទួលរងការខូចខាត

ឆ្អឹងកងខ្នង គឺជារចនាសម្ព័នដ៏សំខាន់មួយដែលជួយរាងកាយក្នុងការទ្រទ្រង់ គ្រប់គ្រងចលនា និងឥរិយាបថ និងដើរតួនាទីយ៉ាងសកម្មជាពិសេសដើម្បីការពារ​ខួរឆ្អឹងខ្នង ព្រមទាំង​ឬសនៃសរសៃប្រាសាទដែលងាយ​នឹងប្រេះ​ស្រាំ​ផងដែរ។​ ដូច្នេះការថែរក្សាឆ្អឹងកងខ្នង គឺជារឿងដ៏សំខាន់បំផុតដែលមនុស្សគ្រប់គ្នាមិនថាកំពុងស្ថិតក្នុងវ័យណាក៏ដោយត្រូវតែព្យាយាមយល់ដឹង។ ការថែរក្សាឆ្អឹងកងខ្នងបានត្រឹមត្រូវនឹងជួយអ្នកឲ្យរក្សាបាននូវជីវិតដែលប្រកបដោយសុខភាពល្អ។ ខាងក្រោមជាសកម្មភាពប្រចាំថ្ងៃមួយចំនួនដែលអាចធ្វើឲ្យមានផលប៉ះពាល់ខូតខាតទៅដល់ឆ្អឹងកងខ្នង ហើយអ្នកគួរតែចាប់ផ្ដើមកែប្រែ ឬបញ្ឈប់នូវសកម្មភាពទាំងនេះភ្លាម ៖ ៨. ការដុសសម្អាតធ្មេញ ៖ នៅរាល់ពេលដែលអ្នកឈរ សម្ពាធនៅលើឆ្អឹងកងខ្នង គឺមានកម្រិតខ្ពស់ខ្លាំងជាងក្នុងកំឡុងពេលដើរ។ ប្រសិនបើអ្នកត្រូវ​​​ឈររយៈពេលរ៉ាប់ម៉ោងជារៀងរាល់ថ្ងៃនោះ អ្នកគួរតែព្យាយាមស្វែងរកវិធីណាមួយដើម្បីកាត់បន្ថយឥទ្ធិពលដែលប៉ះពាល់ដល់ឆ្អឹងកងខ្នងរបស់អ្នក។ ដូច្នេះរាល់ពេលធ្វើការដុស សម្អាតធ្មេញ អ្នកគួរតែឈរផ្អែកខ្នង ឬទប់ខ្លួនឲ្យត្រង់ដោយប្រើដៃម្ខាងណាដែលទំនេរទប់ទៅនឹងជញ្ជាំង កញ្ចក់ ឬឡាប៊ូទឹក ជំនួសឲ្យការអោនចុះ ឬចំកោងខ្នង ៧. ការលាងចាន ៖ ជាធម្មតាមនុស្សភាគច្រើននៅពេលធ្វើការលាងសម្អាតចាន គឺពួកគេតែងឈរកោងខ្នងពាក់កណ្ដាល និងអង្គញ់ដៃទាំងសងខាងឡើង។សកម្មភាពបែបនេះធ្វើឲ្យតំបន់ទ្រូងនៃឆ្អឹងកងទទួលរងនូវបន្ទុកហួសប្រមាណដែលជាហេតុបង្កឲ្យមានការឈឺចាប់នៅត្រង់ចន្លោះឆ្អឹងស្លាបប្រជៀវទាំងសងខាង។ដើម្បីជៀសវាងនូវបញ្ហា អ្នកគួរតែដាក់កៅអីមួយទ្រក្រោមជង្គង់ម្ខាងនៅរាល់ពេលអ្នកលាងចាន។ វិធីដ៏ងាយនេះនឹងជួយកាត់បន្ថយសម្ពាធ។ ៦. ការប្ដូរកង់រថយន្ត ៖ ការអោនប្ដូរកង់រថយន្តអាចនឹងធ្វើឲ្យអ្នកទទួលរងនូវការឈឺចាប់ត្រង់ខ្នងពេញមួយថ្ងៃ។ ដើម្បីជៀសវាងនូវបញ្ហានេះ អ្នកមិនគួរអោន ឬចំកោងខ្នងទៅរកកង់រថយន្តឡើយ ចូរអង្គុយចុះរាបស្មើរត្រង់ខ្នងក្បែរកង់រថយន្តជំនួសវិញ។ ៥. យួរស្បោង ឬថង់អីវ៉ាន់ ៖ គួរចងចាំទុកក្នុងចិត្តថា មុននឹងធ្វើការលើករបស់ធ្ងន់ឡើង អ្នកត្រូវអង្គញ់ជើងទាំងសងខាងជាមុនសិន។ ហើយអ្នកគួរចាំក្នុងចិត្តផង ដែរថានៅរាល់ពេលយួរអីវ៉ាន់ គឺត្រូវយួរនៅនឹងដៃទាំងសងខាង។ សម្រាប់មនុស្សស្រី របស់ ឬអីវ៉ាន់ធ្ងន់ គឺសំដៅលើរបស់ណាដែលមានទម្ងន់ធ្ងន់ជាង ២ គីឡូក្រាម សម្រាប់បុរសវិញ គឺសំដៅលើរបស់អ្នកដែលធ្ងន់ជាង ៥គីឡូក្រាម។ ៤. ជូតឥដ្ឋ ៖ អ្នកមិនគួរចំកោងខ្នងដើម្បីជូតសម្អាតឥដ្ឋឡើយ ក៏ព្រោះការធ្វើបែបនេះដូចជាការធ្វើទារុណកម្មចំពោះខ្នង ក៏ដូចជាឆ្អឹងកងអ៊ីចឹង។ អ្វីដែលអ្នកត្រូវធ្វើ គឺឈរឲ្យត្រង់ខ្នង ហើយប្រើសម្រាប់ជូតសម្អាតឥដ្ឋដងវែងមកជូតសម្អាត ជំនួសឲ្យការអោនជូតជាមួយនឹងក្រណាត់។ ៣. ការអោនចងខ្សែស្បែកជើង ៖ អ្នកមិនគួរឈរចំកោងខ្នងដើម្បីចងខ្សែស្បែកជើងឡើយ ក៏ព្រោះវានឹងបណ្ដាលឲ្យអ្នកឈឺខ្នងដោយសារតែសម្ពាធលើទ្រនាប់ឆ្អឹងកងខ្នង។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះ អ្នកគួរអង្គុយចុះត្រង់ខ្នងលើកជើងឡើងដូចក្នុងរូបភាពនៅពេលធ្វើការចងខ្សែស្បែកជើង។ ២. ការស្ពាយកាតាប ៖ ទម្ងន់នៃកាតាបស្ពាយក្រោយ និងការស្ពាយមិនត្រឹមត្រូវមានផលប៉ះពាល់អវិជ្ជមានទៅលើឆ្អឹងកងខ្នង។ កាតាបស្ពាយក្រោយមានខ្សែ ២ ដោយហេតុផលមួយ គឺសម្រាប់ឲ្យអ្នកប្រើប្រាស់ប្រើវាទាំងសងខាង ដើម្បីរំលែកបន្ទុកឲ្យស្មើទាំងសងខាង។ ដូច្នេះអ្នកមិនគួរស្ពាយលើស្មាតែម្ខាងឡើយ ហើយចូរជ្រើសរើសកាតាបដែលមានខ្សែទន់ និងធំ។ ក៏ព្រោះខ្សែកាតាបបែបនេះជួយកាត់បន្ថយសម្ពាធលើ-ក និងឆ្អឹងកងខ្នង។ ១. ការលើកអ៊ីវ៉ាន់ធ្ងន់ៗពីខាងលើ ៖ នៅពេលដែលអ្នកឈោង ឬលើកដៃឡើងលើដើម្បីយកអ្វីមួយ ឆ្អឹងកងខ្នងរបស់អ្នកនឹងសន្ធឹងត្រង់។ ក្នុងខណៈនេះឌីសឆ្អឹងខ្នង ឬទ្រនាប់ឆ្អឹងកងខ្នង គឺងាយនឹងទទួលរងផលអវិជ្ជមានខ្លាំងណាស់ ប្រសិនបើអ្នកដាក់បន្ទុកលើវាដដែលៗច្រើនដង។ ដូច្នេះប្រសិនបើអ្នកត្រូវការយកអ្វីមួយធ្ងន់ដែលនៅខ្ពស់ជាងអ្នកនោះ …

Read More »

ម្ដាយកញ្ញា ម៉ាក សែនសូនីតា សប្បាយចិត្តមិនស្ទើរដែលមានកូនស្រីស្អាតហើយ ប្រកបដោយគន្លងធម៌បែបនេះទៀត(មានវីដេអូ)

តារាសម្ដែងដ៏វ័យក្មេង កញ្ញា ម៉ាក សែនសូនីតា ដែលកំពុងតែមានសន្ទុះនៃការគាំទ្រជាខ្លាំងនៅមួយរយៈចុងក្រោយនេះ ដែលតែងតែបង្ហាញខ្លួននៅក្នុងរឿងល្បីជាច្រើន។ មិនតែប៉ុណ្ណោះ រូបនាង ក៏បានក្លាយជាថៅកែស្រីមួយរូបផងដែរ ដោយទទួលបាននូវភាពកាក់កបមិនតិចនោះទេ។ តែទោះបីជារវល់យ៉ាងណា ក៏តារាស្រីរូបនេះ មិនបានបំភ្លេចនូវថ្ងៃដ៏សំខាន់របស់អ្នកម្ដាយខ្លួនឡើយ ដោយកញ្ញា ម៉ាក សែនសូនីតា បានរៀបចំកម្មវិធីដ៏តូចលក្ខណៈគ្រួសារ តែបានធ្វើឲ្យម្ដាយរបស់កញ្ញា មានភាពសប្បាយចិត្តជាខ្លាំង នឹងញញឹមបិទមាត់មិនជិតតែម្ដង៕ ចង់ដឹងយ៉ាងណា សូមមើលវីដេអូខាងក្រោមនេះ៖ ប្រភព៖ https://komsan.khmernotes.com/

Read More »

កុំ​ចេះ​តែ​ហ៊ាន! អ្នក​ហេគ​ចូល​ Account គេ ដឹង​ជាប់​គុក​ប៉ុន្មានឆ្នាំ​អត់?

តាម​លោក អ៊ូ ផាន់​ណារិទ្ធ ​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សំណួរ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​​ចម្ងល់​ តើ​កម្ពុជា​មាន​ច្បាប់​ដែល​អាច​ដាក់​​ទោស​​អ្នក​ដែល​ប្រព្រឹត្ត​បាន​ដែរ​ឬ​ទេ​? លោក​​ អ៊ូ ផាន់​ណារិទ្ធបញ្ជាក់​ថា កម្ពុជា​ក៏​មាន​បទដ្ឋាន​គតិយុត្តិ​ដាក់ទោស​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​​​បច្ចេកវិទ្យា​​ នៅ​ក្នុង​ជំពូក​ទី ២ នៃ​មាត្រា ៤២៧ ដល់ ៤៣២ នៃ​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​ ចែង​​ពី​បទល្មើស​បច្ចេកវិទ្យា​ (Cyber Crime)។ រូប​តំណាង​ បទល្មើស​បច្ចេកវិទ្យា​ (Cyber Crime) ត្រូវ​បាន​​​ប្រកាស​ដោយ​ព្រះ​រាជក្រម​លេខ នស/រកម​/១១០៩/ ២២​ ​​តាំង​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០០៩ មក​ម្ល៉េះ។ បទ​ល្មើស​បច្ចេកវិទ្យា ដែល​អាច​ជាប់​ទោស​មាន​ដូចជា​៖ ការ​ហេគ​ចូល​ទៅ​កាន់​កាប់​គណនី​ហ្វេស​ប៊ុក​របស់​អ្នកដទៃ ការ​ហេគ​ចូល​ទៅ​កាន់​វេបសាយ ការ​លួច​ចូល​ទៅ​កាន់​អ៊ីម៉ែល​ដោយ​មិន​មាន​ការ​អនុញ្ញាត ការ​បញ្ចូល​កម្មវិធី​គ្រប់គ្រង​កុំព្យូទ័រ ឬ​ឧបករណ៍​ចល័ត​អ្នកដទៃ​ក្នុង​គោលបំណង​ទុច្ចរិត​​ណា​មួយ៕ #ចង់​ដឹង​ច្បាស់​ ពី​ទំហំ​ទោស​​ធ្ងន់​​យ៉ាង​ណា​នោះ មើល​មាត្រា​​ខាងក្រោម៖ បើ​មាន​គេ hack យក Account Facebook អាច​ដាក់​ពាក្យ​ប្ដឹង​បាន ចេះ​វិធី​ការពារ​ខ្លួន​នេះ …

Read More »