All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

សូ ដានីតា ភ័យមិនស្ទើរទេ ពេលជួបរឿងមិនល្អបែបនេះស្របពេលនៅក្នុងផ្ទះតែម្នាក់ឯងចឹងទៀត

ជាការពិតណាស់ក្នុងព្រឹកនេះដែរ តារាសម្តែង និងជាពិធីការនីល្បីឈ្មោះ កញ្ញា សូ ដានីតា បានជួបរឿងមិនល្អមួយចំពោះកញ្ញា ដោយការជាសោរនៅក្នុងបន្ទប់ទឹករបស់ផ្ទាល់ខ្លួននៅឯគេហដ្ឋាន។ ក្នុងពេលនោះដែរ តារាស្រី ដានីតា ក៏បានព្យាយាមកាច់សោរចុះឡើងៗនៅក្នុងបន្ទប់ទឹកជាច្រើនដង ប៉ុន្ដែនៅតែកាច់សោរនោះមិនចេញទាល់តែសោះ ហើយទូរស័ព្ទក៏មិនបានយកចូលទៅដែរ។ យ៉ាងមិញដោយមានការភិតភ័យ ហើយនូវតែឯង និងមិនដឹងថាត្រូវចេញដោយរបៀបណា តារាស្រី ដានីតា ក៏សម្រាចចិត្តវ៉ៃបំបែកផ្ទាំងកញ្ចក់នៅឯបន្ទប់ទឹកនោះចោល ដើម្បីអាចអោយខ្លួនចាកចាញពីបន្ទប់នោះបាន។ ជាពិសេសតារាស្រី ដានីតា បានបង្ហោះសារអមជាមួយនឹងរូប បានអោយដឹងពីស្ថានភាពនូវពេលនោះ ថា៖ “សុំធ្វើវីរះនារីខ្លាហាន ម្តងហើយ វ៉ៃបំបែកកញ្ចក់បន្ទប់ទឹក ព្រោះខូចគន្លឹះទ្វារចេញមិនរួច សំណាងហើយទ្វារមានកញ្ចក់វ៉ៃបំបែកបាន បើទ្វារឈើដូចគេវិញ ដេកស្អាតបាត់ហើយ នៅតែម្នាក់ឯងផង លោកអើយ “៕ ប្រភព៖ https://komsan.khmernotes.com/

Read More »

តើបទថ្មីរបស់ រ៉ាប៊ី សម្រាប់ត្រៀមចូលឆ្នាំខ្មែរ អាចផ្ទុះទេ? បើក្បាច់រាំសុទ្ធតែបែបនេះ (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងសាច់សខ្ចី វ័យក្មេងប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី ទើបតែបញ្ចេញបទចម្រៀងរបស់ខ្លួនមួយបទ មានចំណងជើងថា «មាន់ស្រែ» សម្រាប់ស្វាគមន៍ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកាន់តែជិតមកដល់ក្នុងពេលឆាប់ៗខាងមុខ។ មិនតែប៉ុណ្ណោះ សម្រាប់បទចម្រៀងដែលទើបតែចេញមួយបទនេះ កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ជាមួយសាច់ភ្លេង យ៉ាងកន្រ្តាក់អារម្មណ៍។ លើសពីនេះទៅទៀតនោះ បទចម្រៀង«មាន់ស្រែ» មួយបទនេះ មិនត្រឹមតែមានភ្លេងគួរឲ្យទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ក្បាច់រាំវិញ គឺកាន់តែឡូយ ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ ស្ទើរតែចង់រាំតាមទៅហើយ។ យ៉ាងណាមិញ បទថ្មីរបស់កញ្ញា រ៉ាប៊ី សម្រាប់ឆ្នាំនេះពិតជាឡូយមែនទែន ដែលធ្វើឲ្យអ្នកគាំទ្រខ្លះលាន់មាត់ថា បទនេះអាចនឹងផ្ទុះសម្រាប់បុណ្យចូលឆ្នាំខ្មែរ មិនខាននោះទេ៕ កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖  ប្រភព៖ https://www.khmerload.com/ រ៉ាប៊ី រ៉ាប៊ី ក្បាច់រាំបទថ្មីរបស់រ៉ាប៊ី

Read More »

បាត់មុខយូរ! ដល់តែឃើញ វ៉ាង ស្រីណូ ប្ដូរពណ៌សក់ថ្មី ឡើងស្អាតដូចកូរ៉េ

ភ្នំពេញ៖ អតីតតារាសម្តែងស្រីស៊ិចស៊ី សាច់សខ្ចី កញ្ញា វ៉ាង ស្រីណូ បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាយូរឆ្នាំមកហើយ ប៉ុន្តែជីវិតឯកជនរបស់នាង នៅតែទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិកជន ពីព្រោះនាងតែងតែបង្ហាញមុខជារឿយៗ ក៏ដូចជាការធ្វើបុណ្យទាន ជាមួយចាស់ៗដែលខ្វះខាតជាដើម ។ មួយរយៈនេះ មើលទៅនាងដូចជារវល់ជាមួយជំនួញផ្ទាល់ខ្លួនច្រើន មិនសូវជាទំនេរប៉ុន្មាននោះទេ។ ចំណែកអាយុរបស់នាង កាន់តែកើនឡើង តែសម្រស់របស់ អតីតតារាស្រីរូបនេះ នាពេលបច្ចុប្បន្ន ហាក់ដូចជាមិនចាស់តាមអាយុទាល់តែសោះ ។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបភាពថ្មីមួយសន្លឹកក្នុងគណនី អុីនស្តារក្រាមរបស់នាង ដែលរូបនោះ ពិតជាទាក់ទាញមែនទែន ដោយសារតែនាងបានផ្លាស់ប្ដូរ ពណ៌សក់ ព្រមជាមួយនឹងម៉ូតសក់ថ្មីផងដែរ ពិតជាស្រស់ស្អាតមែនទែន ដូចតារាកូរ៉េយ៉ាងដូច្នោះដែរ។ ក្រោយពីរូបនោះបានបង្ហោះមានអ្នកគាំទ្រជាច្រើន បានសរសើរនាងថាពិតជានៅក្មេង ហើយស្រស់ស្អាតជាងមុនទៅទៀត ៕ តោះទៅទស្សនារូបភាពទាំងអស់គ្នា!  ប្រភព៖ https://www.khmerload.com/ កញ្ញា វ៉ាង ស្រីណូ កញ្ញា វ៉ាង ស្រីណូ កញ្ញា វ៉ាង ស្រីណូ …

Read More »