Recent Posts

ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ប្រិយមិត្តអ្នកស្នេហាវិស័យចម្រៀងរមែងបានជ្រាបហើយថា មានតារាស្រីប្រុសល្បីៗមួយចំនួន បាននាំគ្នា យកឈ្មោះសត្វមកដាក់ លើចំណងជើងបទចម្រៀងរបស់ខ្លួន ជាពិសេសមានដូចជាសត្វ ពស់ ឆ្កែ ទា មាន់ ជាដើម។ យ៉ាងណាមិញ ការដាក់ចំណងជើងប្លែកបែបនេះ ព្រោះតែ គេរំពឹងថា អាចនឹងទទួលបានចាប់អារម្មណ៍ពី ទស្សនិកជន អ្នកគាំទ្រ ជាក់ជាមិនខាន។ ឃើញដូច្នេះ ខ្មែរឡូត ក៏បាននាំយកចម្រៀងរបស់តារាល្បីមួយ ចំនួន ដែលបានច្រៀងរៀបរាប់ អត្ថន័យពាក់ព័ន្ធនឹងសត្វ យកមកចែកជូនប្រិយមិត្ត បានជ្រាប៕ តោះចង់ដឹងមាន តារាណាខ្លះ តាមដានទាំងអស់គ្នា៖  ១) ព្រាប សុវត្ថិ៖ ជាក់ស្ដែង យប់មិញនេះ កំពូូលតារាចម្រៀងប្រុស ប្រចាំផលិតកម្ម រស្មីហង្សមាស លោក ព្រាប សុវត្ថិ បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោក ច្រៀងបទ «មាន់ស្រែ បន្លែស្រស់ » …

Read More »

កំពូលតារាជើងចាស់ល្បីៗ TVB លេចមុខក្នុងរឿងភ្នាក់ងារ CID កំចាត់គ្រឿងញៀននៅលើ PNN

ស្ថានីយទូរទស្សន៍PNN នឹងចាប់ផ្តើមផ្សាយជូនទស្សនារឿងភាគTVB ភ្នាក់ងារCIDកំចាត់គ្រឿងញៀន ដែលមានការចូលរួមសម្តែងដោយតារាល្បីៗជើងចាស់របស់TVB ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នេះហើយ នៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៦ល្ងាច ទៅដល់ម៉ោង៧យប់ បន្ទាប់ពីរឿងភាគថៃ ទាយាទអសុរកាយ។ រឿង ភ្នាក់ងារCIDកំចាត់គ្រឿងញៀន​ មានការចូលរួមសម្តែងដោយ Wayne Wang, Him Law, Julie Zhou, Gallen Lo, Damian Lau, Bernice Liu, Toby Leung, Berg Ng, Derek Kwok និងតារាល្បីៗជាច្រើនរូបទៀត។ រឿង ភ្នាក់ងារCIDកំចាត់គ្រឿងញៀន​ ភ្នាក់ងារ(​CID) JIANG ZIDAN​ ឈ្មោះហៅក្រៅ BULLET បានជ្រៀតចូល​ក្រុមហុងកុងទាំង3 ដើម្បីព្យាយាមស៊ើបអង្កេតករណីថ្នាំញៀនឆ្លងកាត់ព្រំដែន ហើយបានជួបអធិការកិច្ចត្រួតពិនិត្យថ្នាំញៀន WAI CHUN-HIN និង​ ភ្នាក់ងារស្រី …

Read More »

គ្រាន់តែ តូតា ថាបងប្អូនចាប់ផ្តើមការអស់សោះ គង់ វង្សយ៉ាទី ក៏សួរនាងបែបនេះ

ភ្នំពេញ៖ កាលពីព្រឹកមិញនេះពិធីមង្គលការបងស្រីរបស់តារាសម្តែងស្រីមុខដូចកូនកាត់ កញ្ញាម៉ាក សែនសូនីតា ហៅតូតា បានធ្វើឡើងទៅយ៉ាងអធិកអធម និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន។ នៅក្នុងនោះដែរ ក៏មានការចូលរួមពីគូស្នេហ៍របស់តារារូបនេះ គឺ លោក ប៉ុល វិបូ ជាម្ចាស់ផលិតកម្ម Angkor picture ដែលអ្នកទាំងពីរកំពុងតែមើលចិត្តគ្នា ស្របពេលដែលមហាជនជាច្រើនរង់ចាំដំណឹងល្អពីពួកគេ។ ជាក់ស្តែង នៅក្នុងពិធីមង្គលការបងស្រីរបស់នាង ឃើញថាប្រព្រឹត្តទៅពោរពេញដោយភាពសប្បាយរីករាយ តារារូបនេះ ក៏បានបង្ហោះនូវរូបភាព ជាមួយនឹងសារមួយថា«បងប្អូនចាប់ផ្តើមរៀបការបណ្តើរៗហើយនោះ…..» ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងគូស្នេហ៍ស្លៀកសម្លៀកបំពាក់ពណ៌ស្រដៀងគ្នា មើលទៅពិតជាស្រស់ស្អាត និងសាកសមគ្នាមែនទែន។ គ្រាន់តែឃើញយ៉ាងដូច្នោះ កញ្ញាគង់ វង្សយ៉ាទី ក៏ចូលមក Comment បង្អាប់នាងថា«ចុះបិុុឯងចាំអង្កាល់» កញ្ញាតូតាមិនបង្អង់យូរក៏និយាយថា«ចាំឲ្យកញ្ញា យ៉ាទី រៀបការមុន» ។ លើសពីនេះ អ្នកគាំទ្រជាច្រើនក៏បានអបអរបងស្រីរបស់នាងនៅក្នុងថ្ងៃមង្គលការ និងរង់ចាំមើលភាពផ្អែមល្ហែមពីកញ្ញាតូតា និងគូស្នេហ៍ថែមទៀត ព្រោះថាតារារូបនេះមិនសូវបង្ហោះរូបភាពតែពីរនាក់ នៅក្នុងបណ្តាញសង្គមដូចគូស្នេហ៍ផ្សេងនោះទេ៕ ចង់ដឹងថា កញ្ញាតូតា តែងខ្លួនស្រស់ស្អាត និងសមគ្នាជាមួយគូស្នេហ៍យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖  ប្រភព៖ …

Read More »