All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

Lexus UX បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ ចេញ​លក់​ចុង​ឆ្នាំ​នេះ

រថយន្ត​ Lexus UX បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ មុន​នឹង​​ការ​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​ Geneva Motor Show ​នា​ខែ​មីនា​ខាង​មុខ។ រូបរាង​ផ្លូវ​ការ​របស់​ Lexus UX មាន​លក្ខណៈ​ខុស​គ្នា​បន្តិច​បន្តួច​ បើ​ធៀប​នឹង​ប្រភេទ​ Concept ដែល​បង្ហាញ​ចេញ​​ក្នុង​ឆ្នាំ​ ២០១៦ កន្លង​ទៅ។ ចម្រឹង​ដែក​នៅ​ផ្នែក​ខាង​មុខ​នៅ​តែ​រក្សា​រូបរាង​ដដែល​ ប៉ុន្តែ​ចង្កៀង​ផ្នែក​ខាង​មុខ​ដែល​លយ​​ដល់​​​គែម​រថយន្ត​នៅ​លើ​ប្រភេទ​ Concept បាន​ប្ដូរ​មក​រូបរាង​ដែល​ទាក់​ភ្នែក​ជាង​មុន។ រូបរាង​របស់​រថយន្ត​ទាំង​មូល​មាន​លក្ខណៈ​មូល​ ខុស​ពី​រូបរាង​ស្រួចៗ​លើ​ប្រភេទ​ Concept ឆ្នាំ​ ២០១៦។ Lexus បាន​និយាយ​ថា​​រថយន្ត​​ម៉ូដែល​ថ្មី​នេះ​​ផលិត​ឡើង​តាម​ Platform ថ្មី​ ស្រដៀង​គ្នា​នឹង​បែប​ផែន​​ TNGA ​របស់​ Toyota ដែល​ប្រើ​​លើ​រថយន្ត​ Prius, Camry និង C-HR ដែរ។ Lexus ក៏​បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​បង្ហាញ​ពី​ផ្ទៃ​ខាង​ក្នុង​របស់​ UX ដែល​មាន​ផ្ទាំង​អេក្រង់​ធំ​មួយ​បង្ហាញ​ទិន្នន័យ និង​អាច​បញ្ជា​លើ​មុខងារ​ជា​ច្រើន។ Lexus UX រំពឹង​ថា​នឹង​ចេញ​លក់​លើ​ទីផ្សារ​បរទេស​នា​ចុង​ឆ្នាំ​ ២០១៨ …

Read More »

សុវត្ថិ មុន្នីវណ្ណ ប្រឡូកសិល្បៈមិនទាន់បានប៉ុន្មានផង ស្រាប់តែត្រូវគេធ្វើបាប

តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មហង្សមាសគឺ លោក សុវត្ថិ មុន្នីវណ្ណ សព្វថ្ងៃនេះកំពុងតែទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បណ្ដាអ្នកគាំទ្រ ជាពិសេសពីសំណាក់យុវវ័យ។ ដោយរូបលោក ប្រឡូកនៅក្នុងវិស័យនេះមិនទាន់បានប៉ុន្មានតែបានបង្កើតនូវស្នាដៃចម្រៀងជាច្រើនបទ និងទទួលបានការគាំទ្រជាខ្លាំង។ ស្របពេលដែលល្បីល្បាញតារាចម្រៀងរូបនេះក៏ត្រូវបានជនខិលខូចលួចបន្លំបង្កើត ឆែននែលយូធូបក្លែងក្លាយ ។ ជាហេតុ សុវត្ថិ មុន្នីវណ្ណ ក៏បានបង្ហោះសារប្រាប់ដល់បណ្ដាអ្នកគាំទ្ររបស់ខ្លួនអំពីបញ្ហាទាំងនេះ និងបានប្រាប់ពី  ឆែននែលយូធូប មួយណាពិត មួយណាក្លែងក្លាយ ដោយសារទាំងមូលបានសរសេរ ថា៖ “សូមហ្វេនៗ កុំមានការយល់ច្រលំ ចំពោះករណីមួយនេះ ដែលមានជនមិនស្គាល់មុខ បានបង្កើត ឆែននែលយូធូប ដែលបានដាក់ឈ្មោះ ដូចទៅនឹង ឆែននែលយូធូប ផ្លូវការរបស់ Sovathmonivann។ រូបភាពខាងឆ្វេង ដែលយើងបានគូសរង្វង់ពណ៍ផ្កាឈូក ជា ឆែននែលយូធូប ពិតប្រាកដរូបខាងស្ដាំ ដែលយើងគូររង្វង់ពណ៌ក្រហម ជា ឆែននែលយូធូប ក្លែងក្លាយ”៕  ប្រភព៖ https://komsan.khmernotes.com/

Read More »

ហេតុតែចង់ថតរូបស្អាត តារាប៉ុន្មានរូបនេះ ហ៊ានប្រថុយថត កណ្ដាលផ្លូវ ផ្សងគ្រោះថ្នាក់

ភ្នំពេញ៖ ក្នុងនាមជាអ្នកសិល្បៈ ជាមនុស្សរបស់មហាជន តែងតែចង់នាំ នូវអ្វីដែលថ្មី អ្វីដែលប្លែកមកជូនប្រិយមិត្តជារឿយៗ មិនថាបទចម្រៀងថ្មី ការសម្ដែង ម៉ូតសម្លៀកបំពាក់ពេញនិយម ម៉ូតប្លែកៗ ទៅតាមសង្គមសម័យថ្មីជាដើម ។ ជាក់ស្ដែង តារាល្បីឈ្មោះប៉ុន្មានដួងនេះវិញ ក៏មិនខុសពីតារាដទៃនោះដែរ ពួកគេហេតុតែចង់ផ្ដិតបាននូវរូបភាពស្រស់ស្អាត ជាទីចាប់អារម្មណ៍ពីទស្សនិកជន ហ៊ានប្រថុយថតរូបភាព ទាំងដែលត្រូវឈរកណ្ដាលថ្នល់ទៀតផង។ ក្រោយពីរូបទាំងនោះបានចែកចាយ មានប្រិយមិត្តជាច្រើន បារម្ភពីសុវត្ថិភាពពួកគេច្រើនជាង ព្រោះមើលទៅពិតជាគ្រោះថ្នាក់ពិតមែន ៕ តោះចង់ដឹងថាមានតារារូបណាខ្លះ ទៅទស្សនារូបភាពទាំងអស់គ្នា! ប្រភព៖ https://www.khmerload.com/ មាស សុខសោភា ទឹម រដ្ឋា វីរៈនិច្ច យុគ ចិន្តា មាន សូនីតា វី ឌីណែត ពេជ្រ សោភា វ៉ាន់​ នីឡា

Read More »