Recent Posts

ធ្លាប់តែឃើញ នីកូ សង្ហារខ្លាំង ពេលនេះសូមបើកបង្ហាញរូបសម្រស់ក្មួយប្រុសរបស់តារាចម្រៀងរូបនេះ វិញម្តងមើល ពិតជាសង្ហារមិនធម្មតាឡើយ

តារាចម្រៀងប្រុសសម្លេងស្រទន់ លោក នីកូ កាលពីពេលថ្មីៗនេះបានធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើល ក្រោយសម្រេចចិត្តផ្លាស់ចូលផលិតកម្មរស្មីហង្សមាស ជាមួយនឹងលោក ណុប ប៉ាយ៉ារិទ្ធ ដែលត្រូវបានស្គាល់ថា​ជាបងប្រុសរបស់ខ្លួន។ ស្របពេលការផ្លាស់ទ្រនំថ្មីរួចមក គេងឃើញថាលោក នីកូ ហាក់ដូចជាមានអ្វីប្លែកៗជាងពីមុន ដើម្បីនាំយក អោយទស្សនិកកាន់តែប្លែកអារម្មណ៍ ប្លែកភ្នែកអមជាមួយនឹងរូបរាងដ៏ស្រស់សង្ហាររបស់ខ្លួន ថែមទៀតផង។ ជាក់ស្ដែងណាស់ ទស្សនិកជនគ្រប់គ្នា បានដឹងច្បាស់ថាលោក នីកូ ពិតជាមានរូបរាង និងមុខមាត់សង្ហារ គួរអោយស្រលាញ់ ប៉ុន្ដែនៅក្នុងបណ្ដាញសង្គមនាពេលថ្មីនេះ បានអោយឃើញថា សូម្បីតែក្មួយប្រុសរបស់លោកក៏មានមុខមាត់ប្រហាក់ប្រហែលនឹងលោកដែរ។ ជាពិសេស បើទោះជាក្មួយប្រុសម្នាក់នោះ មានវ័យក្មេងមែន តែសង្ហារ ស្អាត មុខគួរអោយស្រលាញ់សឹងតែដូចពូ នីកូ ដែរទៅហើយ។ តោះ បើចង់ដឹងថា ក្មួយប្រុស នីកូ ម្នាក់នោះ មានរូបរាងសង្ហារយ៉ាង សូមមកទស្សនាទាំងអស់គ្នា៖ រូបភាពក្មួយប្រុស នីកូ ប្រភព៖ Star News ប្រភព៖ https://komsan.khmernotes.com/

Read More »

មិនធម្មតាទេ! មង្គលការនាយ ចយ កក្រើកដល់ស្រុកថៃទៀត!!

អាពាហ៍ពិពាហ៍របស់នាយចយកាលពីថ្ងៃទី ២៧ កុម្ភៈ កន្លងទៅនេះ បានធ្វើឲ្យកក្រើកអស់មហាជនចូលរួមអបអរសាទរ។ ក្នុងនោះរឹតតែពិសេស ក្រៅពីភ្ញៀវកិតិ្តយសចូលរួមហើយ សម្ដេចហ៊ុនសែន ថែមទាំងបានចងដៃដល់នាយចយដោយទឹកប្រាក់ដ៏ច្រើនផង។ យ៉ាងណាក្ដី អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អាពាហ៍ពិពាហ៍មួយនេះ មិនត្រឹមតែល្បីពេញបងប្អូនខ្មែរយើងឡើយ តែសូម្បីតែសារព័ត៌មានប្រទេសថៃក៏បានចុះផ្សាយដែរ។ ជាក់ស្ដែង ក្នុងសារព័ត៌មាននេះ ថៃក៏បានសរសេរបង្ហាញពីការភ្ញាក់ផ្អើល និងចូលរួមរីករាយដល់គូស្វាមីភរិយាថ្មីថ្មោងនេះផងដែរ៕ ប្រភព៖ https://komsan.khmernotes.com/

Read More »

ផ្ទុះការសរសើរ ពេលឃើញ ហ៊ិន ច័ន្ទនីរ័ត្ន ថតរូបជាមួយទេសភាពទីក្រុងភ្នំពេញ

ភ្នំពេញ៖ ពិធីការិនីល្បីឈ្មោះ របស់ទូរទស្សន៍បាយ័នកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះការសរសើរជាមួយនឹង សម្រស់បូករួមនឹងទេសភាពយ៉ាងស្រស់ស្អាត។ ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃតារារូបនេះ មានភាពមមាញឹកនៅក្នុងការងារសិល្បៈច្រើនមិនធម្មតា នៅក្នុងកម្មវិធីតូច ឫធំគឺតែងតែឃើញមុននាងជានិច្ច ព្រោះតែទេពកោសល្យ ជាមួយនឹងរូបសម្រស់របស់នាងផងនោះ។ យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គមរបស់នាងកាលពីថ្មីៗនេះដែរ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងទេសភាព នៅក្នុងទៅក្រុងភ្នំពេញ ដែលមើលពីលើអគារដ៏ខ្ពស់ឃើញទេសភាពយ៉ាងស្រស់ស្អាត មិនចាញ់សុ្រកគេ អមជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់តារារូបស្អាត នីរ័ត្ន ផងនោះ។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពមួយនេះ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនទប់ចិត្តមិនសរសើរមិនបានជាមួយនឹង ការថតរូបបែបឃើញទេសភាពយ៉ាងស្អាតនៅក្នុងទីក្រុងភ្នំពេញ នៅក្នុងប្រទេសយើង៕ សូមទស្សនារូបភាពខាងក្រោមនេះ៖ ប្រភព៖ https://www.khmerload.com/ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ថតរូបជាមួយទេសភាពទីក្រុងភ្នំពេញ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ថតរូបជាមួយទេសភាពទីក្រុងភ្នំពេញ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ថតរូបជាមួយទេសភាពទីក្រុងភ្នំពេញ កញ្ញា ហ៊ិន …

Read More »