All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

នាយចយ និយាយទាំងអួលដើមក នៅក្នុងថ្ងៃមង្គលការដោយសារតែមិននឹកស្មានថាមានថ្ងៃនេះ(មានវីដេអូ)

យើងបានដឹងហើយថាកាលពីថ្ងៃទី២៧ ខែកុម្ភៈ នេះជាថ្ងៃពិធីមង្គលការរបស់តារាកំប្លែងលោក ភិច សែ ហៅ នាយ ចយ ដែលត្រូវបានមហាជន និងអ្នកគាំទ្រ អបអរសាទរ និងចាប់អារម្មណ៍ជាខ្លាំង។ ក្នុងនោះកម្មវិធី​​ដ៏អធិកអធមនេះឃើញមានការចូលរួមពីសាច់ញាត្តិបងប្អូន និងមានការចូលរួមពីសំណាក់សិល្បករ និងសិល្បការនីយ៉ាងច្រើន ហើយក្នុងនោះយើងក៏ឃើញមានវត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ានី ផងដែរ ដែលរូបលោក បានឆ្លៀតពេលដ៏មមាញឹកចូលរួមនៅក្នុងពិធីមង្គលការនាយចយ។ យើងសង្កេតឃើញ នាយ ចយ រួមទាំងភរិយា មានទឹកមុខរីករាយក្នុងថ្ងៃពិសេសរបស់ខ្លួន។ យ៉ាងណាមិញនៅក្មវិធីយប់មិញនេះ បានធ្វើឲ្យនាយចយ មានចិត្តរំភើរកអ្វីមកនិយាយពុំបានដែលបានឃើញសិល្បករ សិល្បការិនីជាច្រើនបានចូលរួមដូចនេះ ដល់ថ្នាក់លោក អួលដើមកនៅពេលដែលនិយាយថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស និងលោក បាននិយាយថាមិននឹកស្មានដល់ថា និងមានថ្ងៃនេះ៕ ចង់ដឹងច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖ ប្រភព៖ https://komsan.khmernotes.com/

Read More »

កាន់តែត្រូវមហាជនរិះគន់ តារាស្រី៤ដួងនេះ កាន់តែល្បី

ថៃ៖ ក្នុងនាមជាតារា មិនថាតារាសម្តែងឬតារាចម្រៀងនោះទេ ទោះជាពួកគេខំសាងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណាក៏ដោយ បើសិនជាច្រឡំធ្វើអ្វី ខុសឆ្គងមិនសមរម្យតែបន្តិច អ្នកទាំងនោះនឹងអាចត្រូវមហាជនរិះគន់ជាក់ជាមិនខាន ហើយពេលខ្លះអ្នករិះគន់ទាំងនោះ នឹងរិះគន់បែបជាន់ពន្លិចមិនឲ្យតារាណាម្នាក់ ងើបមុខរួចវិញបាននោះឡើយ។ ដោយឡែក បើងាកមកមើលតារាស្រីល្បីឈ្មោះ ប៉ុន្មានដួងនេះវិញ ពួកនាងក៏តែងតែត្រូវបាន មហាជនរិះគន់មិនតិចនាក់នោះដែរ។ ប៉ុន្តែអ្វីដែលពិសេសនោះ គេសង្កេតឃើញថា ពួកគេកាន់តែត្រូវមហាជនរិះគន់ កេរ្តិ៍ឈ្មោះនិងប្រជាប្រិយភាពរបស់ពួកគេ កាន់តែល្បីល្បាញខ្លាំង មិនស្រុតចុះនោះឡើយ៕ ចង់ដឹងមានតារារូបណាខ្លះ តោះតាមដានទាំងអស់គ្នា៖ ១. Tukky បើទោះជា Tukky គឺជាតារាកំប្លែងមួយដួង ប៉ុន្តែនាងក៏នៅតែមានអ្នកគាំទ្រប្រឆាំង ( anti-fan ) ចាំរិះគន់ជាន់ពន្លិចនាងមិនតិចនោះទេ។ ទោះជាយ៉ាងណាក្តី កេរ្តិ៍ឈ្មោះរបស់ Tukky នៅតែខ្ពស់ត្រដែតដដែល។ Tukky ២. Punpun Suttata Punpun ស្អាតបែបនេះមែន ឯចំណែកអ្នកគាំទ្រប្រឆាំងនៅតែចាំ រិះគន់នាងជានិច្ច និងមិនតិចអ្នកនោះដែរ។ ជាក់ស្តែង ដោយសារតែនាងបានសម្តែងក្នុងរឿងភាគល្បីៗជាច្រើន គួបផ្សំនឹងទេពកោសល្យរបស់នាងផងនោះ ទើបធ្វើឲ្យនាងកាន់តែមានភាពល្បីល្បាញ។ …

Read More »

សាលាបឋមសិក្សាមួយកន្លែងប្រឈមនឹងការបិទចោល ក្រោយពីសិស្សតែម្នាក់គត់នៅទីនោះបញ្ចប់ថ្នាក់សិក្សារបស់គេ

ប្រទេសចិន ៖ ទឹកចិត្តជាគ្រូបង្រៀនបើទោះបីជាមានសិស្សតែម្នាក់ ក៏នៅតែបន្តបង្រៀនដោយមិនមានបំណងចង់បោះបង់ចោល មានគ្រូប៉ុន្មាននាក់ដែលមានឧត្តមគតិមួយនេះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ដែលក្នុងសាលារៀនដ៏កំសត់មួយមានគ្រូ២នាក់និងសិស្សម្នាក់តែនៅតែដំណើរការបង្រៀនធម្មតា។ ក្មេងវ័យ១២ឆ្នាំម្នាក់បានក្លាយជាសិស្សដ៏ឯកាបំផុត គេមិនមែនមិត្តរួមថ្នាក់រឺមិត្តរួមសាលាម្នាក់ទល់តែសោះ។ ក្មេងប្រុសរស់នៅក្នុងខេត្ត Jilin ភាគខាងជើងប្រទេសចិននេះ កាលពីពេលថ្មីនេះគេបានធ្វើការបើកបវេសនកាលថ្មីក្នុងឆមាសថ្មីនេះជាមួយគ្រូទាំង២របស់គេ។ Wang Hao ជាសិស្សតែម្នាក់ក្នុងចំណោមអ្នកភូមិជាង៤០០គ្រួសារ និងមានប្រជាជនសរុបជាង១០០០នាក់។ តាមប្រភពបានអោយដឹងថាសាលាបឋមមួយនេះធ្លាប់មានសិស្សជាង២០០នាក់ និងគ្រូជាច្រើននាក់ដែរ តែដោយសារតែមានគ្រូខ្លះចូលនិវត្តន៍និងសិស្សខ្លះបានផ្ទេរចេញធ្វើសាលាក្លាយជាស្ងាត់បែបនេះ។ អ្នកគ្រូម្នាក់ដែលនៅតស៊ូបង្រៀនបើទោះបីជាមានសិស្សតែម្នាក់ឈ្មោះ Chen Hongyan បាននិយាយថា “គាត់មិនមានចិត្តចង់បោះបង់ការបង្រៀននេះចោលឡើយ បើទោះជាមានសិស្សតែម្នាក់ក៏ដោយ”។ គាត់បានបង្រៀននៅសាលានេះជាង១៨ឆ្នាំមកហើយ គាត់បន្ថែមថា “គាត់ចាត់ទុក Wang Hao ដូចជាកូនប្រុសរបស់គាត់”។ លោក Liu Haitao ដែលជាគ្រូម្នាក់ក្នុងចំណោមគ្រូតែ២នាក់ក្នុងសាលានេះបានប្រាប់អោយដឹងថាគាត់ទទួលខុសត្រូវបង្រៀនលើភាសាអង់គ្លេស គាត់សប្បាយចិត្តជាមួយនឹងចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់សិស្សទោះបីមានតែម្នាក់ក៏ដោយ។ ឪពុករបស់ Wang Hao សម្តែងការដឹងគុណយ៉ាងខ្លាំងសំរាប់គ្រូទាំងពីរនេះដែលបានតស៊ូបង្រៀនកូនខ្លួន។ សាលាបឋមមួយនេះនឹងអាចត្រូវបានបិទទ្វានៅឆ្នាំក្រោយ បន្ទាប់ Wang Hao បញ្ចប់ថ្នាក់បឋមសិក្សារបស់គេ តែអ្នកគ្រូ Chen Hongyan នៅតែអះអាងថាសាលានេះានឹងមិនត្រូវបានបិទនោះទេ៕ …

Read More »