All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

ឃើញស្រីស្រស់ ដួង ម៉ានិច តូចច្រលឹងចឹងក៏ពិតមែន តែកុំមើលប៉ិនរៀបចំខ្លួនណាស់ ស្អាតគ្រប់ពេល

តារាសម្ដែងរូបស្រស់កញ្ញា ដួង ម៉ានិច ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកញ្ញាទទួលបានការថតជាខ្សែភាពយន្ត ចម្រៀងកាយវិការ និងឈុតតែងសម្អាងការជាដើម។ តារាស្រី ម៉ានិច តែងតែបង្ហាញជាមួយនឹងសម្លៀកបំពាក់បែបសុិចសុី ធ្វើអោយទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាការពិតណាស់ បើសិនជាទស្សនិកជនបានធ្លាប់ឃើញតារាស្រី ម៉ានិច នៅឯខាងក្រៅនោះ ប្រាកដជាបានដឹងថាកញ្ញា ពិតជាមានរូបរាងបែបតូចច្រលឹង ប៉ុន្ដែគួរអោយស្រលាញ់ ថែមទៀងកញ្ញាក៏មានទិចនិច ក្នុងការប៉ិនប្រសប់រៀបចំខ្លួនអោយទាក់ទាញ និងស៊ីគ្នាទៅតាមការ Make Up លើផ្ទៃមុខជានិច្ច។ ជាពិសេស ក្នុងឈុតរ៉ូបថ្មីពណ៌ក្រហមឆ្អិនឆ្អៅដែលតារាស្រី ម៉ានិច បានស្លៀកពាក់នេះ ពិតជាទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្ររបស់កញ្ញាតែម្ដង៕ ប្រភព៖ https://komsan.khmernotes.com/

Read More »

មានរឿងអ្វី? ចូលដើមខែថ្មីភ្លាម យ៉ែម សំអូន បង្ហោះរូបកូនស្រី រួមជាមួយនឹងសារតូចចិត្តថា…

តារាសម្ដែងប្រុស លោក យ៉ែម សំអូន ក្រោយបែកបាក់ស្នេហាជាមួយអ្នកនាង យ៉ាន​ លីនដា លោកក៏នៅតែបន្តអាជីពសិល្បៈដូចដើមថែមទាំងកាក់កបទៀតផង។ យ៉ាងណាក្ដី ទោះជាបែបនេះមែន តែលោក យ៉ែម សំអូន នៅតែទាក់ទង​ទៅកូនស្រីមិនដែលដាច់ រហូតគ្រប់គ្នាពោលសរសើរថា តារារូបនេះពិតជាស្រលាញ់កូនស្រីខ្លាំង។ ស្រាប់តែថ្មីៗ លោកបានធ្វើឲ្យគ្រប់គ្នាងឿងឆ្ងល់ដោយសារតែការបង្ហោះរូបមួយសន្លឹកជាមួយនឹងកូនស្រី​ ជាមួយនឹងសារក្នុងបណ្ដាញអ៊ីនស្តាក្រាមដែលហាក់ដូចជាសំដៅដល់កូនស្រី។ ជាក់ស្ដែង លោក យ៉ែម សំអូន បានសរសេររៀបរាប់ទាំងអន់ចិត្តថា៖ «01-03-2018 សូមឲ្យថ្ងៃខែថ្មីនាំសំណាងល្អផងចុះ! ខ្ញុំនៅតែរក្សាចិត្តដែលនឹក និងគិតមិនប្រួលប្រែ ព្រោះវាជាអានុស្សាវរីយ៍ និងជាការចង់ចាំមិនអាចបំភ្លេចបាន ហើយក៏មិនមែនក៏ព្រោះតែតួនាទី និងប្រយោជន៍តែម៉្យាង។ មនុស្សត្រូវភ្លេចគុណធម៌ គោរពប្រណិបត្តិ និងការតបស្នងនោះដែរ។ សំរាប់ខ្ញុំដាច់ខាតខ្ញុំមិនបង្រៀនខ្លួនឯង និងយករឿងទាំងអស់មកដាក់ខ្លួនឡើយ នឹក…រហូតក្លាយជាទំលាប់ដែលមិនអាចកែបាន។ ខ្ញុំគួរតែទទួលដឹងនៅសុខទុក្ខ និងការឈឺថ្កាត់ខ្លះមិនមែនស្ងាត់ឈឹង ហើយទំនាក់ទំនងអ្វីមិនចឹងទេ តេរមិនចូល ចូលហើយមិនលើក ឆាតទៅសុីនហើយមិនតប បារម្ភឈឺជិះយន្តហោះទៅជួបក៏មិនជួប ហុឺខ្ញុំក៍អស់តម្រិះដែរ ហើយដែលគិតដែរទេថាមានខ្ញុំហើយព្រួយបារម្ភខ្ញុំខ្លះ? តើខ្ញុំយ៉ាងមេចហើយរស់នៅយ៉ាងណាឥលូវដែលទេ។ ហើយកំហុសគ្រប់យ៉ាងត្រូវធ្លាក់មកលើខ្ញុំតែម្នាក់ ខ្ញុំមិនមែនទេវតាដែលដឹងរឿងគ្រប់យ៉ាងនោះទេ។ ដឹងត្រឹមតែម៉្យាងខ្ញុំបានបំពេញតួនាទីនិងធ្វើអ្វីល្អបំផុតហើយ …

Read More »

សូ ដានីតា ភ័យមិនស្ទើរទេ ពេលជួបរឿងមិនល្អបែបនេះស្របពេលនៅក្នុងផ្ទះតែម្នាក់ឯងចឹងទៀត

ជាការពិតណាស់ក្នុងព្រឹកនេះដែរ តារាសម្តែង និងជាពិធីការនីល្បីឈ្មោះ កញ្ញា សូ ដានីតា បានជួបរឿងមិនល្អមួយចំពោះកញ្ញា ដោយការជាសោរនៅក្នុងបន្ទប់ទឹករបស់ផ្ទាល់ខ្លួននៅឯគេហដ្ឋាន។ ក្នុងពេលនោះដែរ តារាស្រី ដានីតា ក៏បានព្យាយាមកាច់សោរចុះឡើងៗនៅក្នុងបន្ទប់ទឹកជាច្រើនដង ប៉ុន្ដែនៅតែកាច់សោរនោះមិនចេញទាល់តែសោះ ហើយទូរស័ព្ទក៏មិនបានយកចូលទៅដែរ។ យ៉ាងមិញដោយមានការភិតភ័យ ហើយនូវតែឯង និងមិនដឹងថាត្រូវចេញដោយរបៀបណា តារាស្រី ដានីតា ក៏សម្រាចចិត្តវ៉ៃបំបែកផ្ទាំងកញ្ចក់នៅឯបន្ទប់ទឹកនោះចោល ដើម្បីអាចអោយខ្លួនចាកចាញពីបន្ទប់នោះបាន។ ជាពិសេសតារាស្រី ដានីតា បានបង្ហោះសារអមជាមួយនឹងរូប បានអោយដឹងពីស្ថានភាពនូវពេលនោះ ថា៖ “សុំធ្វើវីរះនារីខ្លាហាន ម្តងហើយ វ៉ៃបំបែកកញ្ចក់បន្ទប់ទឹក ព្រោះខូចគន្លឹះទ្វារចេញមិនរួច សំណាងហើយទ្វារមានកញ្ចក់វ៉ៃបំបែកបាន បើទ្វារឈើដូចគេវិញ ដេកស្អាតបាត់ហើយ នៅតែម្នាក់ឯងផង លោកអើយ “៕ ប្រភព៖ https://komsan.khmernotes.com/

Read More »