Recent Posts

បែកធ្លាយ រូបថតកាលនៅជាប្រុស របស់តារាភេទទី៣ស្រស់ស្អាតបំផុត ប្រចាំតំបន់អាស៊ី!

អាស៊ី៖ ជាការពិត មនុស្សភាគច្រើននៅលើពិភពលោកយើងនេះ មិនមែនប្រាកដស្រលាញ់ និងពេញចិត្ត គ្រប់យ៉ាង ដែលធម្មជាតិបានប្រគល់ឲ្យនោះទេ ដែលមានអ្នកខ្លះ បានព្យាយាមផ្លាស់ប្តូរ ខ្លួនឯងសម្រស់ និងរូបរាង។ ចំណែកឯអ្នកខ្លះទៀត ហ៊ានប្តូរភេទរបស់ខ្លួន ទៅជាប្រុស ឬក៏ស្រីជាដើម។ ទន្ទឹមនឹងនោះដែរ គេក៏សង្កេតឃើញថា នៅក្នុងអាស៊ី មិនខ្វះទេ អ្នកដែលបានផ្លាស់ប្តូរខ្លួន ទៅជាមនុស្សផ្សេងមួយទៀត ស្ទើរតែធ្វើឲ្យគ្រប់គ្នា មិនអាចចាំបាន ថាជាអ្នកណា។ ជាពិសេស ក្រោយពីពួកគេ បានកែភេទ ទៅជាមនុស្សស្រី បានធ្វើឲ្យ អ្នកទាំងអស់ ក្លាយជា តារាល្បីនៅក្នុងពិភពសិល្បៈ។ ប៉ុន្តែក៏មានមនុស្សមិនតិចទេ ចង់ដឹងថា ថាតើ តារាភេទទី៣ ទាំងនោះ កាលនៅជាប្រុស មានមុខមាត់បែបណា ស្រស់សង្ហា ដូចជា បច្ចុប្បន្នដែរទេ ឬក៏ពួកគេផ្លាស់ប្តូរសម្រស់ឲ្យដូចជាស្រីទៀត។ យោងតាមប្រភពព័ត៌មានបាន បង្ហាញរូបថតកាលពីមុន របស់តារាភេទទី៣ ជុំវិញអាស៊ី ដែលមានអ្នកខ្លះ មានទម្រង់មុខស្រស់ស្អាត តាំងពីក្មេង …

Read More »

Bella ហ៊ានលះបង់សាហាវ ក្នុងឈុតមួយ នៃរឿងថ្មី កំពុងផ្ទុះ!

ថៃ: ថ្មីៗនេះ សន្ទុះនៃប្រជាប្រិយភាព Bella Ranee ក៏កំពុងតែមានការគាំទ្រច្រើន ពីសំណាក់ អ្នកទស្សនាជាច្រើនលាននាក់ មិនថា ក្នុង ឬក្រៅប្រទេសនោះទេ ដោយសារតែនាងបានសម្តែងរឿងភាគថៃមួយ ដែលមានចំណងជើងថា Buppe San Nivas របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣។  Bella Ranee យ៉ាងណាមិញ ទន្ទឹមនឹងភាពល្បីល្បាញទាំងអស់នោះ បើយើងងាកមកមើល ពីសកម្មភាពសម្តែងផ្ទាល់របស់នាងវិញ វាហាក់បីដូចជា មិនមានភាពសប្បាយរីករាយ ដូចអ្វីដែលប្រិយមិត្ត អ្នកទស្សនាបានគិតទុក នោះទេ។ ជាក់ស្តែង ដូចជាឈុតឆាកមួយដែល នាងត្រូវបានសម្តែង ជាតួឯកស្រីស្អាត ចុះទៅជួយសង្រ្គាះជីវិតតួឯកប្រុស ដែលលង់ទឹក។  Bella Ranee ក៏ប៉ុន្តែ នាងមិនបានថតក្នុងទឹកស្ទឹងទេ តែត្រូវថតក្នុងអាងហែលទឹកមួយកន្លែង ជំនួសវិញ។ ហើយ ក្នុងនោះ គេក៏សង្កេតឃើញថា Bella Raneeបានយកចិត្តទុកដាក់ទៅលើ ឈុតឆាកមួយនេះយ៉ាងខ្លាំង ព្រោះថា ក្នុងការថតឈុតឆាកមួយនេះ វាពិតជាមិនមានភាពងាយស្រួលនោះទេ ប្រសិនបើថតខុសច្រើនដងនោះ …

Read More »

ហេតុតែស្រលាញ់ប្រពន្ធពេក សីហា សុខចិត្តលួចរបស់ឆ្ងាញ់ពីផ្ទះគេ ដើម្បី គង់ ចាន់ស្រីមុំ (មានវីដេអូ)

ភ្នំពេញ៖ ប្តីប្រពន្ធវ័យក្មេង ក៏ដូចជាតារាដ៏មានប្រជាប្រិយភាព លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ កំពុងតែធ្វើឲ្យមហាជនមួយចំនួន លួចច្រណែនពីភាពផ្អែមល្ហែមរបស់អ្នកទាំង២ ដែលតែងតែបង្ហាញនៅលើបណ្តាញសង្គមជារឿយៗ។ ដោយឡែក បើគិតមកទល់ពេលនេះ កូនក្នុងផ្ទៃរបស់អ្នកនាង គង់ ចាន់ស្រីមុំ មានអាយុ៥ខែមកហើយ។ ឯចំណែកស្វាមីរបស់នាងវិញ កាន់តែថ្នាក់ថ្នម និងមើលថែប្រពន្ធគ្រប់ពេល និងមិនឲ្យនាងពិបាកម្តងណានោះទេ។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោក គឹម សីហា បានធ្វើរឿងមួយ ដែលធ្វើឲ្យមហាជនលួចច្រណែន និងសរសើរចំពោះលោកខ្លាំងមែនទែន ពេលដែលបានឃើញសកម្មភាពមួយរបស់លោក ដែលខំធ្វើដល់ថ្នាក់នេះដើម្បីប្រពន្ធ។ ក្នុងនោះដែរ ដោយផ្អែកលើគណនីហ្វេសប៊ុករបស់អ្នកនាង គង់ ចាន់ស្រីមុំ ដែលបង្ហោះរូបជាច្រើនសន្លឹក និងវីដេអូមួយ ភ្ជាប់ជាមួយ Caption ថា៖ “ផ្លែស្វាយផ្ទះអ្នកណាគេឲ្យហៀរដើម ដឹងថាប្រពន្ធឃ្លានចុះទៅលួចយកឲ្យម៉ងប៉ាៗ”។ ក្រៅពីនេះ មហាជនពិតជាសរសើរដល់លោក គឹម សីហា ដែលជាស្វាមីដ៏ល្អ សម្រាប់អ្នកនាង គង់ …

Read More »