Recent Posts

ដល់តុបតែងខ្លួនបែបនេះ តូតា និង ហេង ចន្ថា មានមុខមាត់ ដូចបងប្អូន

ភ្នំពេញ៖ សម្រស់របស់តារាស្រីដែលមាន ប្រជាប្រិយភាព ជាយូរឆ្នាំ និងល្បីមានទម្រង់មុខបែបកូនកាត់ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា តែងត្រូវបានមហាជន កោតសរសើរមិនដាច់ពីមាត់ នេះមកពី រូបរាង  មុខមាត់នាង ស្អាតខ្លាំង។ មិនខុសពី តូតា តារារះថ្មី ដែលជាម៉ូដែល តារាសម្ដែងកញ្ញា  ហេង ចន្ថា ក៏កំពុងឆក់បានទីផ្សារសិល្បៈ មិនធម្មតាឡើយ។ នេះដោយសាររូបសម្រស់ តារាស្រីរូបនេះ មានភាពលេចធ្លា គួបផ្សំនឹងសមត្ថភាព ទេពកោសល្យ យ៉ាងប៉ិនប្រសព្វ ទើបធ្វើឲ្យកញ្ញា មានហាងឆេង ត្រូវប៉ាន់បែបនេះ។ ជាក់ស្ដែង បើទោះជាតារាសម្ដែងទាំង២ដួងនេះ មិនមានជាប់ពាក់ព័ន្ធនឹងគ្នាមែន ប៉ុន្តែដល់ពេលពួកគេ តុបតែងខ្លួនបែបនេះ គេសង្កេតឃើញថា តូតា និង ហេង ចន្ថា ពិតជាមានមុខមាត់ ស្រស់ស្អាតប្លែក ជាពិសេសមើលកាន់តែយូរ កាន់តែ ដូចបងប្អូនគ្នា តែម្ដង។ ព្រោះមិនថា ភ្នែក …

Read More »

គ្មាន​ថ្ងៃ​បោក​បាន​ទៀត​ទេ ឧបករណ៍​តេស្ត​ថ្មី ឆែក​ភ្លាម​ដឹង​ភ្លាម​ឆ្នាំង​សាក iPhone ហ្សីន​ឬ​អាយ​ពី​នាយ

ពី​មុន​នៅ​ពេល​ចង់​ពិនិត្យ​ឆ្នាំ​សាក​ iPhone ហ្សីន​ឬ​អាយ គេ​ច្រើន​មើល​លើ​រូបរាង​និង​ការ​ចំណាំ​ចំណុច​សំខាន់​មួយ​ចំនួន។ ការ​មើល​រូបរាង​ខាងក្រៅ ពេល​ខ្លះ​មិន​ប្រាកដ​ត្រូវ​ ១០០ភាគរយ ព្រោះ​ជន​ខិលខូច​នៅ​តែ​អាច​រក​ល្បិច​បោក​ទាល់​តែ​បាន គ្រាន់​តែ​ប៉ះ​អ្នក​ជំនាញ​រាង​ពិបាក​បន្តិច។ ប៉ុន្តែ​ជាមួយ​ឧបករណ៍​តេស្ត​នេះ អាច​ឲ្យ​អ្នក​ដឹង​ភ្លាម​ឆ្នាំង​សាក iPhone ដែល​អ្នក​កំពុង​ប្រើ​ហ្សីន​ឬ​អាយ។ ឧបករណ៍​នេះ​អាច​តេស្ត​ពី​ឆ្នាំង​សាក​របស់ iPhone ដែល​បង្ហាញ​ព័ត៌មាន​និង​ប្រភព​ផលិត​យ៉ាង​ច្បាស់ ដោយ​ចំណាយ​ពេល​តេស្ត​មិន​ដល់​មួយ​នាទី​ផង៕ ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ អត្ថបទ៖ ប៊ុណ្ណារ៉ា ប្រភព៖ http://news.sabay.com.kh

Read More »

អ្នកនាង ចន ច័ន្ទលក្ខិណា ទ្រាំលែងបាន ទម្លាយពីហេតុផលពិតដែលខ្លួន និងគូស្នេហ៍ មិនទាន់គិតគូរថ្ងៃល្អ

អ្នកនាង ចន ច័ន្ទលក្ខិណា ជាតារាស្រីជើងចាស់មួយរូបក្នុងវិស័យសិល្បៈ ដែលទទួលបានការកោតសរសើរជាខ្លាំង ជាពិសេសក្រោយពេលតារាស្រីរូបនេះបានក្លាយជាប្រធានសមាគមសិល្បៈ។ ក្នុងនោះមហាជនជាច្រើនបានដឹងផងដែរថា អ្នកនាងកំពុងបន្តចចំនងស្នេហ៍ផ្អែមល្ហែមជាមួយនឹងគូស្នេហ៍បច្ចុប្បន្ន។ យ៉ាងណាមិញ ក៏មានមតិមួយចំនួនបានសម្ដែងចម្ងល់នឹងជីវិតគូស្នេហ៍មួយគូនេះថាពេលណាទើបជ្រើសថ្ងៃល្អ។ ថ្មីៗ នេះ អ្នកនាងចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារឆ្លើយតបទៅវិញយ៉ាងក្បោះក្បាយថា៖ «អ្នកណាថាអ្វី និយាយអ្វី ឬ យល់យ៉ាងមេចមកលើពួកខ្ញុំ ខ្ញុំមិនខ្វល់ សូម្បីតែរឿងរៀបការ សំខាន់ពួកខ្ញុំយល់ពីគ្នា។ ការរៀបការក៏មិនសន្មតថាមានសុភមង្គលដែរ ហើយរឿងអ្នកណាយោងអ្នកណាក៏មិនមែនជាចំណោទដែលយើងត្រូវយកមកគិតនោះដែរ សម័យនេះ ស្រី និង ប្រុស គឺមានសមត្ថភាពស្មើរគ្នា ហើយរឿងចង់បានផលប្រយោជន៍ពីគ្នាក៏រិតតែឆ្ងាយ គាត់ស្គាល់ចរិកខ្ញុំច្បាស់ថាខ្ញុំជាមនុស្សស្រីយ៉ាងមេច តែអ្វីដែលពួកយើងត្រូវធ្វើ គឺខំប្រឹងធ្វើការរកសុីសាងសុភមង្គល និងអនាគតកូនៗអោយថ្កុំថ្កើង បានរៀនសាលាល្អ ដោយប្រើប្រាជ្ញា និងកំលាំងញើសឈាមរបស់ខ្លួនឯង។ ខ្ញុំដើរដល់ចំណុចនេះក៏ព្រោះតែហេតុផលឈឺចាប់ជាច្រើនដែលបណ្តាលមកពីការមើលងាយជាន់ឈ្លីរបស់មនុស្សដែលមិនស្គាល់ប្រវត្តិ និង ផ្លូវជីវិតរបស់យើងច្បាស់ ទាំងនេះគឺជាការជួយជំរុញពីមនុស្សដែលគេស្រលាញ់យើងចង់អោយយើងខ្ពង់ខ្ពស់ដើម្បីអោយអ្នកទាំងនោះយល់ពីតំលៃនៃស្ត្រីលែងលះ ។ ការខំប្រឹងធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ក្លាយទៅជាមនុស្សដែលសង្គមមួយចំនួនទទួលស្គាល់និងផ្តល់កិត្តិយសទើបជាចំណុចដែលយើងអាចគិតថាអស្ចារ្យ ។ អរគុណគ្រប់យ៉ាងដែលធ្វើអោយខ្ញុំដើរដល់ចំណុចនេះ ថ្វីត្បិតតែបងមិនធ្វើអោយខ្ញុំរស់ជាស្រីដែលមានសំណាងរស់ក្នុងភាពស្រណុកសុខស្រួលផ្លូវកាយ ឬ ដេកលើគំនរលុយ មាស ពេជ្រ តែអ្វីដែលខ្ញុំមាន អាច …

Read More »