Recent Posts

មានអ្នកគាំទ្រជាច្រើននាក់ដែលបានលង់នឹងសម្រស់របស់តារាស្រី Mai Davika ក្នុងប្រតិទិនឆ្នាំថ្មីនេះរហូតដល់ថ្នាក់នាំគ្នាគូរគំនូរតាមរូបភាពតែម្ដង

0 SHARES តារាថៃ៖ តារាសម្តែងស្រី Mai Davika Hoorne ជាតារាស្រីមួយដួង ដែលពោរពេញទៅដោយទេពកោសល្យក្នុងការសម្តែង និងការបង្ហាញម៉ូតដ៏ឥតខ្ចោះ ព្រមទាំងមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន។ ដោយសារតែមានសន្ទុះ និងភាពល្បីល្បាញខ្លាំងមួយរយៈក្រោយ បានធ្វើឲ្យតារាសម្តែងស្រីដួងនេះ មានភាពមមាញឹកយ៉ាងខ្លាំងនៅក្នុងពិភពសិល្បៈ មិនថាការសម្តែង ថតស្ពត ចូលរួមក្នុងកម្មវិធីតូច ឬធំនោះទេ គឺសុទ្ធសឹងតែដកឃ្លាមិនចង់រួច។ ជាពិសេស បន្ទាប់ពីតារាស្រី Mai Davika បានថតស្ពតប្រតិទិនឆ្នាំ ២០១៨ សំរាប់ហ្វេនរបស់ខ្លួននូវស្ទាយបែបប្លែកៗទាន់សម័យ និងគួរអោយស្រលាញ់រួចមក គេក៏សង្គេតឃើញថាអ្នកគាំទ្រមួយចំនួនរបស់តារាស្រីដួងនេះ ក៏បាននាំគ្នាគូរគំនូររូបរបស់កញ្ញាជាបន្តបន្ទាប់ យ៉ាងស្រស់ស្អាតជាច្រើនសន្លឹកតែម្ដង។ តោះ សូមមកមើលទាំងអស់គ្នាតែម្ដង ថាតើតារាស្រីដួងនេះ ទទួលបានផ្ទាំងគំនូរប៉ុន្មានសន្លឹក ហើយអ្នកគាំទ្រមួយណាដែលមានថ្វៃដៃគូររូបដូចកញ្ញាពិតនោះ? មានរូបភាពនៅខាងក្រោមនេះ៖ រូបភាប្រតិទិនឆ្នាំ ២០១៨ រូបភាពដែលអ្នកគាំទ្រគូរតាម

Read More »

ព័ត៌មាន​ចុង​ក្រោយ​បង្ហាញ​ពី​ប្រទេស​ផលិត​ Galaxy S9/S9+

នៅ​ថ្ងៃ​នេះ​ទូរសព្ទ​ជំនាន់​ថ្មី​ទាំង​ពីរ​ម៉ូដែល​របស់​ Samsung បាន​ឆ្លង​កាត់​ការ​ចុះ​បញ្ជី​ជា​មួយ​​គណៈកម្មការ​នៃ​សហព័ន្ធ​​ទំនាក់ទំនង (FCC)​ ដោយ​មាន​បង្ហាញ​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ Galaxy S9 និង S9+។ រូបភាព Render ​ក្នុង​លិខិត​ចុះ​បញ្ជី​បង្ហាញ​ថា​លេខ​ម៉ូដែល​សម្រាប់​ Galaxy S9 និង Galaxy S9+ ​គឺ​ SM-G960 និង SM-G965។ លើស​ពី​នេះ​ក៏​មាន​​បង្ហាញ​ពី​​ប្រព័ន្ធ​ GSM, CDMA, LTE និង​ UMTS ដែល​ Galaxy S9/S9+ អាច​ទ្រាំទ្រ​បាន​​ផង​ដែរ។ មួយ​ទៀត​​ ស្លាក​សម្គាល់​របស់​ FCC បាន​បង្ហាញ​ថា​ Galaxy S9/S9+ ​មាន​ផលិត​ឡើង​នៅ​រោងចក្រ​ក្នុង​ប្រទេស​វៀតណាម ជា​ប្រទេស​នៃ​ប្រភព​របស់​រូប​​ភាព​ប្រអប់​ Galaxy S9/S9+ ដែល​លេច​ធ្លាយ​កន្លង​ទៅ។ សម្បក Galaxy S9 ដែលលេចធ្លាយពីប្រទេសវៀតណាម Samsung បាន​បញ្ជាក់​ហើយ​ថា​ Galaxy S9/S9+ …

Read More »

សារ៉ាយ សក្ខិណា បង្អួតសម្រស់ជាមួយនឹងរ៉ូបកូនក្រមុំពិតជាស្រស់ស្អាតមែន

0 SHARES អ្នកនាង សារ៉ាយ សក្ខិណា ដែលជាតារាសម្ដែងម្នាក់ដែលកំពុងតែមានសន្ទុះនៃការគាំទ្រជាខ្លាំង។ យ៉ាងណាមិញអ្នកនាង សារ៉ាយ សក្ខិណា តែងតែទទួលបានតំណែងជាតួឯកនៅក្នុងដៃស្ទើរតែគ្រប់រឿង នឹងទទួលបាននូវការថតស្ពតពាណិជ្ជកម្មធំៗជាច្រើន។ លើសពីនេះតារាស្រីរូបនេះក៏បានបើកនូវក្លីនិចថែរក្សាសម្រស់ផ្ទាល់ខ្លួនទៀត ផង។  បើងាកមកមើលជីវិតឯកជនរបស់រូបនាង វិញក៏មានសុភមង្គលផងដែរ យើងបានដឹងហើយថាក្រោយពីអ្នកនាង សារ៉ាយ សក្ខិណា រៀបអាពាហ៍ពិពាហ៍រួចមក អ្នកនាង ក៏មានកូនស្រីដ៏គួរឲ្យស្រលាញ់ទុកជាចំណងដៃផងដែរ។ តែទោះបីជាអ្នកនាង មានបុត្រហើយមែន ប៉ុន្ដែតារាស្រីរូបនេះ នៅតែរក្សាបាននូវរាវ ក៏ដូចជាសម្រស់នៅស្រស់ស្អាតដដែល ដោយពុំមានប្រែប្រួលអ្វីសោះ។ ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង សារ៉ាយ សក្ខិណា បានបង្ហោះរូបប៉ុន្មានសន្លឹកជា មួយនឹងរ៉ូបកូនក្រមុំ ដែលកាន់តែធ្វើឲ្យសម្រស់រូបនាង កាន់តែស្អាតថែមមួយកម្រិតទៀតជាមួយនឹងការតុបតែងខ្លួនបែបនេះ៕

Read More »