All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

ទូរសព្ទ​ម៉ាក​ថ្មី​ ប្រើ​កាមេរ៉ា​ភ្លោះ​មុខ​ក្រោយ ថ្ម​ធំ​ជាង iPhone X ​ប្រាំ​ដង ថ្លៃ​ខុស​គ្នា​ពាក់​កណ្តាល

ក្រុមហ៊ុន​ផលិត​ថ្ម​របស់​អាមេរិក Energizer បាន​ដាក់​បង្ហាញ​នូវ​ស្មាតហ្វូន​ម៉ូឌែល Power Max P16K Pro ក្នុង​ពិព័រណ៍ Mobile World Congress 2018 ដែល​មាន​ចំណុច​ពិសេស ​ប្រើ​ថាមពល​ថ្ម​ធំ​ដល់​ទៅ ១៦ ០០០mAh ។ ធៀប​នឹង Galaxy S9 មាន​ត្រឹម ៣ ០០០mAh និង iPhone X មាន ២ ៧១២ mAh ស្មាតហ្វូន​អាមេរិក​ជំនាន់​ក្រោយ​នេះ អាច​សាក​ថ្ម ៥ ​ថ្ងៃ​ម្តង ស្ថិត​ក្នុង​លក្ខខណ្ឌ​ប្រើប្រាស់​បែប​សាមញ្ញ ហើយ​បើ Standby អាច​ដល់​រយៈ​ពេល ៤០ ​ថ្ងៃ។ រូបតំណាងកម្រាសខ្លួន P16K Pro និង iPhone X P16K Pro មាន​តួ​ខ្លួន​រាង​ក្រាស់​បន្តិច​ដល់ ១៥.២ …

Read More »

ក្រោយធ្លាក់ខ្លួនឈឺធ្ងន់មួយរយៈមក ឥលូវនេះស្ថានភាពរបស់លោក ផ្លុង មឿក បានគ្រាន់បើបន្ដិចហើយ

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញសិល្បករ សិល្បការិនីជើងចាស់ជាច្រើនរូបបានធ្លាក់ខ្លួនឈឺទ្រុតទ្រោម ដោយសារតែវ័យរបស់ពួកគាត់កាន់តែចាស់ជរា បូករួមនឹងមានកត្តាកម្រិតជីវភាពខ្វះខាតមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទៅព្យាបាលនៅមន្ទីរពេទ្យ ដែលធ្វើឲ្យស្ថានភាពជំងឺកាន់តែចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ។ ជាក់ស្តែងកាលពីដើមខែ តុលា កន្លងមកនេះ សិល្បករជើងចាស់ផ្នែកអាយ៉ៃ គឺលោកតា ផ្លុង មឿក បានធ្លាក់ខ្លួនមានជំងឺជាទម្ងន់ដូចជា៖ ជំងឺសួត និងខួរក្បាលស្វិត ដែលត្រូវសម្រាកព្យាបាលនៅឯមន្ទីពេទ្យអស់ជាច្រើនថ្ងៃ។ ប៉ុន្ដែពេលនេះស្ថានភាពរបស់លោកថា បានធូរស្បើយជាងមុនហើយ ដោយខាងសមាគមិត្តសិល្បៈសគ្រ្ម័ចិត្តជួយសង្គម បានអោយដឹងថា៖ “សូមជម្រាបដល់បងប្អូនមហាជនដែលគាំទ្រលោកផ្លុងមឿក ស្ថានភាពលោកតាឥឡូវបានគ្រាន់បើហើយប៉ុន្តែលោកតាមិនទាន់មានកម្លាំងនៅឡើយ រាល់ការចំណាយព្យាបាលទាំងអស់គឺមូលនិធិសិល្បករចាស់ជរា និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តធីតាជាអ្នករ៉ាប់រងបន្តោះអាសន្ន”​៕ ប្រភព៖ https://komsan.khmernotes.com/

Read More »

បងស្រី ដេនី ក្វាន់ ជះលុយជិត 20 ម៉ឺនដុល្លារទិញឡានថ្មីមួយគ្រឿង ក្រោយពេលទើបទិញមាសពាក់ស្រោចខ្លួនអស់រាប់ម៉ឺន

អ្នកនាង ចោម ច័ន្ទ ដែលគេស្គាល់ថាជាបងស្រីបង្កើតរបស់តារាស្រីវ័យក្មេងរូបស្រស់សាច់សខ្ចី ដេនី ក្វាន់ ទើបតែបង្ហោះរូបថតប៉ុន្មានសន្លឹកកាលពីថ្ងៃមុនទាក់ទងនឹងការទិញមាសពាក់ស្រោចខ្លួនអស់រាប់ម៉ឺនដុល្លារ ពេលនេះនាងក៏បានបង្ហោះនៅលើ Facebook សារជាថ្មីជាមួយនឹងរូបថតរថយន្តថ្មីស្រឡារបស់ខ្លួនគឺ Land Cruiser 2018 ដែលមានតំលៃប្រមាណជិត 20 ម៉ឺនដុល្លារនៅលើទីផ្សារប្រទេសកម្ពុជា។ មុននេះបន្តិចអ្នកនាង ចោម ច័ន្ទ បានរៀបរាប់នៅលើ Facebook នាងថា៖ “សំណព្វមកដល់ឆាប់ៗ កំពុងឆ្លងកាត់ សមុទ្រមករកម្ចាស់ស្រី ម្យ៉ាងតេីទិញថ្មី ទាន់នៅ2018 មិនសំខាន់ទេលុយតែអ្វីដែរសំខាន់ចិត្តចង់ទិញថ្មី ម្ចាស់រវល់តែមកក្រៅប្រទេស” ប្រភព៖ https://komsan.khmernotes.com/

Read More »