Recent Posts

វិធីដ៏មានប្រសិទ្ធបំផុតដែលឪពុកម្ដាយគួរអនុវត្តន៍ នៅពេលទារកយំមិនព្រមឈប់

នៅពេលដែលទារក ឬកូនតូចយំមិនព្រមឈប់ វិធីសាស្ត្រនៃការម៉ាស្សាដែលមានមូលដ្ឋានផ្សារភ្ជាប់រវាងសរីរាង្គនៃរាងកាយទៅនឹងចំនុចមួយចំនួននៅលើប្រអប់ជើង និងបាតដៃ មួយចំនួនខាងក្រោមនេះអាចក្លាយជាមានប្រសិទ្ធភាពខ្ពស់ជួយអ្នកបាន ៖ ១. ក្បាល និងធ្មេញ ៖ ម្រាមជើង គឺមានការជាប់ទាក់ទងជាមួយតំបន់ក្បាល និងធ្មេញ។ ចូរចាប់កាន់ជើងកូន ហើយធ្វើការម៉ាស្សាច្របាច់បែបចលនារង្វង់ដោយថ្នមដៃបំផុតទៅលើចុងម្រាមជើងនីមួយៗនៃជើងទាំងសងខាង។ អ្នកក៏អាចព្យាយាមម៉ាស្សាត្រង់តំបន់ដែលស្ថិតនៅក្រោមម្រាមជើងបានផងដែរ ដោយគ្រាន់តែចុចសង្កត់លើវាថ្នមៗ។ ២. ភ្នាសរន្ធច្រមុះ ៖ ចំណុចកណ្ដាលនៃម្រាមជើងនីមួយៗ គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងភ្នាសរន្ធច្រមុះ។ ដូច្នេះដើម្បីបំបាត់អាការៈតឹងច្រមុះ ឬហៀរសំបោរ របស់កូន អ្នកគ្រាន់តែប្រើដៃម្ខាងរបស់អ្នកចាប់ប្រអប់ជើងម្ខាងរបស់ទារក ហើយបន្ទាប់មកប្រើម្រាមចង្អុល និង ម្រាមមេដៃ ដើម្បីចាប់ម្រាមជើងមួយរបស់ក្មេង មកធ្វើការម៉ាស្សាចំណុចកណ្ដាលជាមួយនឹងចលនាបែបរង្វង់ថ្នមៗដោយប្រើម្រាមមេដៃ។ អនុវត្តន៍ដូចគ្នាសារឡើងវិញចំពោះជើងម្ខាងទៀត។ ៣. សួត ៖ អាការៈនៃការតឹងណែនដើមទ្រូងអាចត្រូវបានកាត់បន្ថយ ដោយការម៉ាស្សាម្ដងម្ខាងត្រង់ផ្នែកនៃស្បែកដែលគ្របដណ្ដប់ លើបាតជើងស្ថិតនៅចន្លោះម្រាមជើង និងផ្នែកខូងនៃបាតជើង។ តំបន់នេះទទួលខុសត្រូវចំពោះសួតទាំងសងខាង។ ព្យាយាមធ្វើការត្រដុសបែបចលនាគូររូបគូទខ្យងពីឆ្វេងទៅស្ដាំ។ របៀបមួយផ្សេងទៀត គឺប្រើសម្ពាធថ្នមៗទៅលើតំបន់នេះ ប្រើម្រាមដៃធ្វើដូចជាឈានដើរមួយៗពីផ្នែកខាងក្រោមឡើងទៅលើ។ ៤. ប្រព័ន្ធសរសៃប្រសាទនៅក្នុងពោះផ្នែកខាងក្រោយ ៖ វាស្ថិតនៅក្រោមកណ្ដាលផ្នែកនៃស្បែកដែលគ្របដណ្ដប់លើបាតជើងស្ថិតនៅចន្លោះម្រាមជើង និងផ្នែកខូងនៃបាតជើង។ ការម៉ាស្សានៅត្រង់ចំនុចនេះអាចជួយបំបាត់ការឈឺចាប់ពោះ។ …

Read More »

អ៊ីយ៉ាស់! បើទោះជាថ្ងៃខួបកំណើត គង់វង្ស យ៉ាទី កន្លងហួសជាច្រើនថ្ងៃហើយក្ដី ក៏នូវមានអ្នកជូនកាដូដ៏មានតម្លៃថ្លៃ លេងសុទ្ធតែពេជ្រចឹងតែម្ដង

កញ្ញា គង់វង្ស យ៉ាទី គឺជាតារាសម្ដែង និងជាពិធីការនី ដ៏មានសម្រស់ស្រស់ស្អាត ហើយក៏ជាតារាស្រីដែលកំពុងតែទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្រទូទៅ ព្រមទាំងទស្សនិកជន តាមរយៈការសម្តែង ការលេងនូវពាក្យពេចន៍បែបជាពិធីការិនី តាមកម្មវិធីតន្រ្តីតូចធំនានាជាច្រើនផ្សេង។ ជាការពិតណាស់កាលពីថ្ងៃទី ១៨ កន្លងទៅនេះ តារាស្រីរូបស្រស់ យ៉ាទី និងមិត្តៗរួមអាជីពបានធ្វើកម្មពិធីឆ្លងថ្ងៃខួបកំណើតរបស់កញ្ញា ដែលប្រព្រិត្តទៅយ៉ាងសប្បាយរីករាយ។ ជាពិសេសបើទោះជាកន្លងផុតទៅជាច្រើនថ្ងៃហើយក្ដី ក៏តារាស្រី យ៉ាទី នូវតែទទួលបានកាដូដ៏មានតម្លៃថ្លៃមួយ នោះគឺនាឡិកាដាំត្បូងពេជ្រ ភ្លឺចែងចាំង ដែលទទួលបានពីមនុស្សសំខាន់របស់ខ្លួន តាមរយៈការបង្ហោះនូវ Video អោយឃើញលើគណនី IG របស់កញ្ញាផ្ទាល់៕ ប្រភព៖ https://komsan.khmernotes.com/

Read More »

មិនធម្មតា! កំពូលអ្នកជំនួញកសិកម្មស្រុកខ្មែរ ប្រមូលទិញផ្លែស្វាយពីកសិករនៅកំពង់ស្ពឺបានជាង ៧តោន ដឹកជញ្ជូនតាមយន្តហោះយកទៅលក់នៅប្រទេសបារាំង និងសហគមអ៉ឺរ៉ុប

បើតាមការបង្ហោះរៀបរាប់នៅលើបណ្តាញសង្គម Facebook របស់ឧកញ៉ា ម៉ុង ឫទ្ធី បានអោយដឹងថា ផ្លែស្វាយដែលក្រុមហ៊ុនលោកប្រមូលទិញពីកសិករម្ចាស់ចំការ នៅកំពង់ស្ពឺ ចំនួនជាង៧តោនត្រូវបានដឹកជញ្ជូនតាមជើងយន្តហោះកាលពីម្សិលមិញ ដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្តចែកចាយទៅកាន់សហគមអ៉ឺរ៉ុប។ នៅក្នុងសាររបស់លោកឧកញ៉ាបានរៀបរាប់ថា៖ “ថ្ងៃសុក្រទី២៣ខែកុម្ពៈ ឆ្នាំ​២០១៨ក្រុមការងារ របស់ក្រុមហ៊ុនKFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង​ ឫទ្ធីគ្រុបបានប្រមូលទិញ​ផ្លែស្វាយ​កែវរមៀត​ ពីកសិករ​ម្ចាស់ចំការ ដែលមានទីតាំង​ស្ថិតនៅ​ក្នុងស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ បាន​រៀបចំវេចខ្ចប់ដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគម​អ៊ឺរ៉ុប សម្រាប់ជើងទី២២ឆ្នាំ​២០១៨-២០១៩​ទំនិញ​ទាំងអស់នេះ​និងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលហោះនៅម៉ោង ៦ និង៣០នាទីល្ងាចនេះ QR0971 មានចំនួន១៨ប៉ាឡែត ១០៩៩កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ៦១០០គីឡូក្រាម។ ហើយសម្រាប់ជើងនេះក៏មានការរៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀត ដើម្បីនាំចេញទៅប្រទេសរុស្សីផងដែរ ដែលជាជើងទី៥ មានចំនួន ៨៩ កញ្ច្រែង ស្មើនឹងចំនួនផ្លែស្វាយសរុប ១២៣០គីឡូក្រាម។” ប្រភព៖ https://komsan.khmernotes.com/

Read More »