All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

បង្ហាញ​ម៉ូដ​កាបូប Brand នៅ​អ៊ីតាលី ដល់​ថ្នាក់​ប្រើ Drone ជំនួស​តារា​ម៉ូដែល

ក្នុង​ឆ្នាំ ២០១៨ ការ​វិវត្ត​នូវ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ពី​​សកម្មភាព​គ្រប់​បែបយ៉ាង​របស់​មនុស្ស។ មិន​ខុស​ពី​កាបូប​យួរ​ដៃ​នារី​ម៉ាក​ល្បី Dolce & Gabanna របស់​ប្រទេស​អ៊ីតាលី ត្រូវ​បាន​ហោះ​បង្ហាញ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ជំនួស​តារា​ម៉ូដែល​អំឡុង​បើក​ព្រឹត្តិការណ៍​​ក្នុង​ទីក្រុង Milan កាល​ពី​ថ្ងៃ​អាទិត្យ។ ប្រភព​ពី Fashionista បាន​ចុះ​ផ្សាយ​ថា​ គ្រា​នោះ​គេ​តម្រូវ​ឲ្យ​អ្នក​ទស្សនា​ទាំង​អស់ ចាំ​បាច់​ត្រូវ​បិទ​ប្រព័ន្ធ Wi-Fi ក៏​ដូច​ជា Personal Hot Spots លើ​ស្មាតហ្វូន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជា​យថាហេតុ​ណា​មួយ​ក្នុង​ការ​ឆ្លង​ភ្ជាប់​ជាមួយ Drone។ សង្កេត​ឃើញ Drone ប្រហែល ៧ គ្រឿង​ហោះ​នៅ​លើ​គន្លង​ផ្លូវ​ដើរ​បង្ហាញ ខ្លះ​ភ្ជាប់​ស្ពាយ​នូវ​កាបូប​ស្បែក គ្រឿងអលង្ការ​ដែល​សុទ្ធ​សឹង​ជា​ផលិតផល​ជំនាន់​ក្រោយ​ផុត​លេខ​សម្រាប់​រដូវ​រងា​ឆ្នាំ ២០១៨/១៩។ ប៉ុន្តែ​វា​មិន​អាច​ជំនួស​ការងារ​មនុស្ស​បាន​ទាំង​អស់​ឡើយ ព្រោះ​នៅ​ពេល​ត្រូវ​បង្ហាញ​សំលៀកបំពាក់ D&G តារា​ម៉ូដែល​ក៏​ត្រូវ​ចូល​មក​ជំនួស​វិញ​ដដែល។ ទស្សនា​វីដេអូ: Here are @dolcegabbana’s Nice Boys pic.twitter.com/lrA7KLUPJP — Tyler McCall (@eiffeltyler) February …

Read More »

ត្រូវជាអ្វីនឹងគ្នា? ស៊ីន យូប៊ីន បណ្តើរ ខាត់ វ៉ៃហាំង ទៅញ៉ាំអាហារពេលល្ងាច ជាមួយបងប្អូននាង

ភ្នំពេញ៖ បច្ចុប្បន្នតារាសម្តែងស្រីវ័យក្មេង ស៊ីន យូប៊ីន និងតារាសម្តែងលោក ខាត់ វ៉ៃហាំង ទទួលបាននូវប្រជាប្រិយភាព ព្រមទាំងមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងវិស័យសិល្បៈយ៉ាងខ្លាំង តាមរយៈការសម្តែងខ្សែភាពយន្តខ្មែរថ្មីៗជាមួយគ្នាជាច្រើនរឿងបន្តបន្ទាប់គ្នា។ តារាសម្តែងប្រុសស្រីទាំងពីរដួងនេះ ក៏ត្រូវបានអ្នកគាំទ្រសរសើរថាសមគ្នាយ៉ាងខ្លាំងផងដែរ ព្រោះពេលសម្តែងរឿង ឬពេលទៅណាមកណាម្តងៗ គេតែងឃើញកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង បណ្តើរគ្នាយ៉ាងត្រសងប្រៀបដូចជាគូស្នេហ៍មួយគូយ៉ាងស្អិតរមួតដូច្នោះដែរ។ ជាក់ស្តែងកាលពីយប់មិញនេះ តារាសម្តែងកញ្ញា ស៊ីន យូប៊ីន និិងលោក ខាត់ វ៉ៃហាំង ក៏បានបណ្តើរគ្នាយ៉ាងត្រសង ទៅទទួលទានអាហារពេលល្ងាចជាមួយគ្នា រួមនឹងបងប្អូនរបស់ខ្លួនយ៉ាងសប្បាយរីករាយ ដែលជាការស្វាគន៍ពួកគេ ទើបតែមកពីក្រៅប្រទេស។ នេះហាក់ដូចជាបានបង្ហាញថា កញ្ញា ស៊ីន យូប៊ីន និិងលោក ខាត់ វ៉ៃហាំង កាន់តែបង្កើននូវទំនាក់ទំនងជាមួយគ្នា កាន់តែស៊ីជម្រៅខ្លាំងឡើងៗ លើសពីពាក្យថាមិត្តភាពហើយ ដែលពួកគេធ្លាប់បានអះអាងប្រាប់អ្នកគាំទ្រយ៉ាងដូច្នេះ កាលពីពេលកន្លងទៅ៕ ទស្សនាកម្រងរូបភាពខាងក្រោម ដោយមេត្រី៖  ប្រភព៖ https://www.khmerload.com/ កញ្ញា …

Read More »

រឿងឆមាសចុងក្រោយ ដ៏សែនរន្ធត់ ស្រែកបែករោងកុន កំពុងតែចាក់បញ្ចាំងហើយ

កំសាន្ត ៖ សាច់រឿងដ៏សែនរន្ធត់ ស្រែកបែករោងកុន គឺមានចំណងជើងថា “ឆមាសចុងក្រោយ” ដែលជាសាច់រឿងជាលក្ខណៈអាថ៍កំបាំងនិងគួរឲ្យខ្លាច ហើយខ្សែភាពយន្តមួយនេះបាននិយាយអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅឆ្នាំ 2012 គេបានឃើញសាកសពសិស្សមួយក្រុមនៅក្នុងសាលា។ ប៉ុន្មានឆ្នាំក្រោយមក គេបានរកឃើញវីដេអូនិយាយអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសាលា ដែលសិស្សប្រុសស្រីជាច្រើននាក់ត្រូវបានសម្លាប់ ។ ព្រឹត្តិការណ៍ដ៏អាថ៌កំបាំងនេះនឹងត្រូវបានលាតត្រដាង នាថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2018 ។ ចង់ដឹងឃាតករគឺជាអ្នកណា សូមកុំភ្លេចចូលរួមទស្សនាសាច់រឿងដ៏ល្អឯកមួយនេះ ព្រោះ Admin មើលហើយល្អមើលមែនទែន ម្យ៉ាងវិញទៀតយើងទាំងអស់គ្នាក៏គួរតែជួយគាំទ្រស្នាដៃនិពន្ធរបស់ខ្មែរយើងផងដែរ ។  ទស្សនាឈុតខ្លីៗនៅទីនេះ  ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕ ប្រភព៖ camnews.com.kh …

Read More »