Recent Posts

ស្នេហា​ក្មេងខ្ចី ប្រល័យ​ជីវិត​ខ្លួនឯង

១ នាទីមុន ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ឪពុកមា​ប្រទះ​ឃើញ​ចងក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​អ្នក​ជិតខាង បណ្តាល​ឲ្យ​ស្លាប់ ចំណែក​ក្មេង​ប្រុស​ម្នាក់ ក៏​បាន​សម្រេចចិត្ត​លេបថ្នាំ​សម្លាប់​ខ្លួន​ផង​ដែរ តែ​មិន​បាន​សម្រេច​។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ នៅផ្ទះ​មួយ​កន្លែង​គ្មាន​មនុស្ស​នៅ​ចាក់សោ​ទុក​ចោល ស្ថិត​នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។  ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ម្តាយ​ឈ្មោះ គឹ​ម សុ​ផា​នី អាយុ​៣៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ជិត​ផ្ទះ​កើតហេតុ ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​នៅ​នឹង​កន្លែង​កើតហេតុ​ថា​កូនស្រី​របស់​គាត់​ឈ្មោះ សែ​ម សុធា​រ៉ា អាយុ​១៣​ឆ្នាំ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​៧​។ ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ឪពុកមា​ប្រទះ​ឃើញ​ចងក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​អ្នក​ជិតខាង បណ្តាល​ឲ្យ​ស្លាប់ ដោយ​មានការ​សង្ស័យ​គាត់​បាន​ទៅ​មើល​ក្នុង​បន្ទប់ទឹក​ស្រាប់តែ​ឃើញ​សព​ក្មួយ​ស្រី​របស់​ខ្លួន បាន​យក​អាវ​ចង​នឹង​ធ្នឹម​បន្ទប់ទឹក មិនដឹង​ស្លាប់​តាំងពី​ពេល​នោះ​ទេ​ ចំណែក​ក្មេង​ប្រុស​ដែល​គេ​សង្ស័យ​ជា​គូសង្សារ​នឹង​គ្នា​ឈ្មោះ រឿ​ន សីហា អាយុ​២០​ឆ្នាំ ផ្ទះ​នៅ​ទល់មុខ​គ្នា​។ តាម​ការ​ឲ្យ​ដឹង​ពី​ឪពុកមា របស់​ក្មេង​រង​គ្រោះ​បាន​និយាយ​ថា ក្មេង​ស្រី​ត្រូវជា​ក្មួយ​របស់​គាត់ បាន​បាត់​ពី​ផ្ទះ​តាំងពី​ម៉ោង​៣​រសៀល​ជាមួយនឹង​ឈ្មោះ រឿ​ន សីហា …

Read More »

ជិត​មាន​ហើយ ទូរសព្ទ Samsung មេម៉ូរីទំហំ ៥១២ GB

កាល​ពី​ពេល​ថ្មីៗ Samsung បាន​ប្រកាស​ថា​ខ្លួន​កំពុង​ចាប់​ផ្តើម​ផលិត​មេម៉ូរី​ដែល​មាន​ទំហំ​ដល់​ទៅ 512GB សម្រាប់​បំពាក់​លើ​ស្មាតហ្វូន​ស៊េរី​ឆ្នាំ ២០១៨។ មេម៉ូរីម៉ាស៊ីន ៥១២ GB ដែល​អាច​នឹង​ចេញ​ឆ្នាំ ២០១៨ ​មេម៉ូរី​ទំហំ​យក្ស 512GB នេះ​មាន​សមត្ថភាព​អាចផ្ទេរ​(Transfer)ឯកសារ​បាន​លឿន​មែន​ទែន ដោយ​ល្បឿន​​ចម្លង​ទិន្នន័យ​ចូល​ ​(Write)​ បាន​ដល់ ២៥៥ មេហ្គាបៃ​ក្នុង​មួយ​វិនាទី(255 MB/s) និង​ចម្លង​ទិន្នន័យ​ចេញ ​(read)​ បាន​ដល់ ៨៦០ មេហ្គាបៃ​ក្នុង​មួយ​វិនាទី(860 MB/s)។ ឯ​​ល្បឿនផ្ទេរ​វីដេអូ​ទំហំ 5GB វិញ​វា​អាច​ធ្វើ​បាន​លឿន​ជាង ៦ ដង​បើ​ធៀប​នឹង​ល្បឿន SSD ជំនាន់​ឥឡូវ។ បើ​ធៀប​ជាមួយ​មេម៉ូរី​ប្រភេទ MicroSD ល្បឿន​វា​លឿន​ជាង ៨ ដង។ ចំពោះ​ល្បឿន Random វីដេអូ​វិញ មេម៉ូរី​នេះ​អាចចម្លង​ទិន្នន័យ​ចេញ ​(read)​ ដល់ 42,000 IOPS និង​ល្បឿនចម្លង​ទិន្នន័យ​ចូល​ ​(Write)​ បាន​ដល់ 40,000 …

Read More »

មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានអំពាវនាវដល់អាជីវករ និងប្រជាកសិករដាំដុះបន្លែ កុំប្រើសារធាតុគីមី​ ត្រូវគិតពីសុខភាពអ្នកទិញ

៨ នាទីមុន (ភ្នំពេញ)៖ ដើម្បីរក្សាបាននៅម្ហូបអាហារគ្មានជាតិគមី​ នឹងការពារសុខភាព ប្រជាពលរដ្ឋផងនោះ​ លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារចុះត្រួតពិនិត្យទំនិញ នៅផ្សារធំទួលសង្កែ ក្នុងខណ្ឌឬស្សីកែវ រាធានីភ្នំពេញ។ ​លោក​ គង់​ វុទ្ធី​ បានអោយដឹងថាក្នុងប្រតិបត្តិការនេះ​ មន្ត្រីជំនាញ​ បានយកគំរូ​ចំនួន៧៦គំរូបញ្ជូនមករថយន្តឡាបូ មានដូចជា បន្លែ ផ្លែឈើ គ្រឿងសមុទ្រ គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារ ដើម្បីរកសារធាតុគីមីហាមឃាត់​ ហើយជាលទ្ឋផលបានរកឃើញកាកសំណល់ថ្នាំ សំលាប់សត្វល្អិតនៅក្នុង ផ្លាគូឆាយចំនួន​ ១គូឡូក្រាម​ នឹង ម្ទេសប្លោក៤,៨គីឡូក្រាម​ ត្រូវបានដកហូតដុតចោលភ្លាមតែម្តង​ព្រមទាំងបាន​ ផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់អោយយល់ដឹង អំពីសុវត្ថិភាពចំណីអាហារ និងផ្សព្វផ្សាយ តាមសារព៌ត័មានមួយចំនួន។ ​លោកបន្តថា …

Read More »