Recent Posts

ពិធីករ សាន់ វិសាល បណ្តើរភរិយារូបស្អាត ចូលរួមមង្គលការ លើកដំបូង ក្រោយលាក់មុខច្រើនឆ្នាំ

ភ្នំពេញ៖ លោក សាន វិសាល គឺជាពិធីកររូបសង្ហាមួយរូប ដែលបច្ចុប្បន្ននេះកំពុងតែទទួលបាននូវប្រជាប្រិយយ៉ាងខ្លាំង នៅក្នុងកម្មវិធីធំៗសុទ្ធតែលំដាប់ថ្នាក់ពិភពលោកទៀតផង របស់ទូរទស្សន៍រស្មីហង្សមាស។ ហើយកាលពីយប់មិញនេះ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍បងស្រីរបស់ពិធីការិនីល្បីឈ្មោះអ្នកនាង ចាន់ កែវនិមល លោក សាន វិសាល ក៏បានបណ្តើរភរិយាវ័យក្មេងរបស់លោកទៅចូលរួមនៅក្នុងពិធិរៀបអាពាហ៍ពិពាហ៍នេះផងដែរ ជាមួយនឹងតារាជាច្រើនដួងទៀត មកពីផលិតកម្មរស្មីហង្សមាស។ ដោយនេះក៏ជាលើកដំបូងដែរ ដែលគេឃើញពិធីករ សាន វិសាល បានបណ្តើរភរិយារបស់ខ្លួនចេញតាមកម្មវិធីធំៗជួបជាមួយអ្នកសិល្បៈល្បីៗដូច្នេះ។ គួរឱ្យដឹងផងដែរថា ពិធីករល្បីឈ្មោះ សាន វិសាល និងភរិយារូបស្រស់របស់ខ្លួនដែលជាតារាសម្តែងមួយរូបផងដែរនោះ បច្ចុប្បន្ននេះក៏មានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ទៀតផង។ ប៉ុន្តែកាលពីមុន រូបលោក មិនដែលហ៊ានទម្លាយមុខ ភរិយាលោក ទើបតែពេលនេះទេ ទើបលោកបង្ហាញមុខ ឲ្យមហាជនបានឃើញ៕  ទស្សនាកម្រងរូបភាពដូចខាងក្រោមនេះតទៅ៖   ប្រភព៖ https://www.khmerload.com/ លោក សាន វិសាល និងភរិយា ព្រមទាំងកូនស្រី លោក សាន វិសាល និងភរិយា ព្រមទាំងកូនស្រី លោក …

Read More »

ស្វាមី Newclear ជាមហាសេដ្ឋី តែបែរមានលុយត្រឹម ១៨០បាត ក្នុងកាបូប

ថៃ: ជាការពិត ក្រោយពេលរៀបការជាមួយស្វាមី ដែលជាមហាសេដ្ឋី រួចមក គេក៏រមែងតែង តែប្រទះឃើញថា Newclear មានដំណើរកម្សាន្តទៅក្រៅប្រទេស និងក្នុងប្រទេស ជាប្រចាំ។ ជាមួយគ្នានេះដែរ ស្វាមីរបស់នាង ក៏មានការស្រលាញ់ថ្នាក់ថ្នមនាង ជាខ្លាំង មិនថា ទៅណាមកណា នោះទេ។  Newclear និងស្វាមី ជាក់ស្តែង ដូចជាកាលពីពេលប៉ុន្មានថ្ងៃនេះ អំឡុងពេល កំពុងតែជិះឡានដើរលេង ជាមួយភរិយារបស់ខ្លួន ភ្លាមៗនោះ នាងក៏មានចិត្ត ចង់ញាុំបាយសាច់មាន់ តែអ្វីដែល ជារឿងគួរឲ្យហួសចិត្តនោះ គឺថាស្វាមីរបស់នាង មានប្រាក់ នៅក្នុងកាបូបត្រឹមតែ ១៨០បាត ប៉ុណ្ណោះ។ ហើយនេះ វាជាចំនួនទឹកប្រាក់តិចតួចបំផុត សម្រាប់ពួកគេទាំងពីរ រហូតដល់ថ្នាក់ត្រូវប្តូរញាុំនំអាកោរវិញ ព្រោះវាថោកជាងបាយសាច់មាន់។ លុយដែលមាននៅក្នុងកាបូប ១៨០បាត របស់ស្វាមីNewclear តែបើទោះបីជាយ៉ាងណា ពួកគេទាំងពីរ ក៏បានថតផុសពីការពិតនៃរឿងរ៉ាវ ដែលពួកគេ បានជួប ដោយគួរឲ្យអស់សំណើច នាពេលនោះទាំងអស់គ្នា …

Read More »

ការបងស្រីពិធីការិនីហង្សមាស ចាន់ កែវនិមល ទាំងមូល តារាគ្រប់ផលិតកម្ម នាំគ្នាលើកទ័ពទៅចូលរួម

ភ្នំពេញ៖ កាលពីយប់មិញនេះ ពិធីមង្គលការរបស់បងស្រីពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាងចាន់ កែវនិមល បានធ្វើឡើងទៅយ៉ាងរលូន និងមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនរូប ខ្លះបណ្តើរគ្នាទាំងគូដើម្បីចូលរួមពិធីមួយនេះ។ ជាក់ស្តែង កាលពីយប់មិញ មកទល់នឹងពេលនេះឃើញថាតារាប្រុសស្រីគ្រប់រូបនៅពេលដែលបានចូលរួមពិធីមង្គលការមួយនេះរបស់នាង ក៏មិនភ្លេចនូវការបង្ហោះរូបភាពជាច្រើននៅក្នុងបណ្តាញសង្គមដែរ។ នៅក្នុងនោះដែរ តារាប្រុសស្រី មិនថានៅក្នុងផលិតកម្មហង្សមាស តែនៅក្នុងផលិតកម្មផ្សេងៗជាច្រើនទៀតក៏បានមកចូលរួមយ៉ាងសប្បាយរីករាយ និងអធិកអធមមែនទែន លើសពីនេះពួកគេបានតែងខ្លួនយ៉ាងស្រស់ស្អាតសង្ហា មើលទៅគួរឲ្យទាក់ទាញ។ យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនចាប់អារម្មណ៍មែនទែន ដែលនេះជាពិធីមង្គលការរបស់បងស្រីចាន់ កែវនិមល មានតារាៗចូលរួមច្រើនយ៉ាងនេះទៅហើយ ចុះទម្រាំប៉ុន្មានឆ្នាំទៀតការកូនរបស់នាងទាំងមិនដឹងច្រើនប៉ុណ្ណា៕ សូមទស្សនារូបភាពខាងក្រោម ជាមួយសម្រស់តារាល្បីគ្រប់រូបដែលបានចូលរួមពិធីមង្គលរបស់បងស្រី អ្នកនាងចាន់ កែវនិមល ខាងក្រោមនេះ៖  ប្រភព៖ https://www.khmerload.com/ ទិដ្ឋភាពតារាល្បីៗ ចូលរួមពិធីមង្គលការបងស្រីអ្នកនាងចាន់ កែវនិមល យប់មិញ ទិដ្ឋភាពតារាល្បីៗ ចូលរួមពិធីមង្គលការបងស្រីអ្នកនាងចាន់ កែវនិមល យប់មិញ ទិដ្ឋភាពតារាល្បីៗ ចូលរួមពិធីមង្គលការបងស្រីអ្នកនាងចាន់ កែវនិមល យប់មិញ ទិដ្ឋភាពតារាល្បីៗ ចូលរួមពិធីមង្គលការបងស្រីអ្នកនាងចាន់ កែវនិមល យប់មិញ ទិដ្ឋភាពតារាល្បីៗ ចូលរួមពិធីមង្គលការបងស្រីអ្នកនាងចាន់ …

Read More »