All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

ចេញ​ហើយ​លទ្ធផល​ប្រៀបធៀប​ថាមពល​ថ្ម​រវាង Galaxy S8 និង Galaxy S9

ជៀសវាង​នៅ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​ថាមពល​ថ្ម​ស្មាតហ្វូន​ជំនាន់​ក្រោយ Galaxy S9 និង​ត្រកូល S8 ក្រុមហ៊ុន SAMSUNG ផ្ទាល់​ក៏​បង្ហាញ​ពី​ការ​ប្រៀបធៀប​ឲ្យ​ដាច់ស្រេច ទាំង​ថ្ម ៣ ០០០mAh (Galaxy S9) និង​ថ្ម ៣ ៥០០mAh (Galaxy S9+) ថ្វី​បើ​ទំហំ​ប៉ុន​ជំនាន់​មុន តើ​ការ​ប្រើប្រាស់​ខុស​គ្នា​ឬ​បែប​ណា? ថាមពល​ប្រើប្រាស់ Galaxy S9 Vs Galaxy S8 ដូច​អ្វី​ដែល​បាន​ឃើញ​ទោះ​ពេល​បើក​មុខងារ Always-On Display ម៉ូឌែល Galaxy S9 ក៏​បើក​ចម្រៀង MP3 បាន​ដល់ ៤៨ ម៉ោង យក​ឈ្នះ S8 បាន​ត្រឹម ៤៤ ម៉ោង បន្ថែម​ពេល​វេលា​ហៅ​ចេញចូល​ក៏​បាន​ដល់ ២២ ម៉ោង​ លើស​ជំនាន់​មុន ២ ម៉ោង ប៉ុន្តែ​ចំណុច​សំខាន់​ដូច​ជា​ការ​ទស្សនា​វីដេអូ និង​ប្រើប្រាស់​អ៊ីនធឺណិត …

Read More »

គីម ចាន់បូរមី សន្យានឹងសម្រេចក្តីប្រាថ្នាចុងក្រោយ របស់ប្អូនស្រីនាង ដែលស្លាប់ទាំងវ័យក្មេង!

ភ្នំពេញ៖ មិនដល់ប៉ុន្មានម៉ោងផង តារាសម្តែងស្រីវ័យក្មេង កញ្ញា គីម ចាន់បូរមី បានបាត់បង់ប្អូនស្រីជាទីស្រលាញ់ ដោយសារតែលង់ទឹក នៅរមណីយដ្ឋាន ដីដុះ ដែល​ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៨។ ដំណឹងមួយនេះ បានធ្វើឲ្យ កញ្ញា គីម ចាន់បូរមី ទុក្ខសោក ក្រៀមក្រំ ជាពន់ពេក ដែលស្ទើរតែមិនចង់ជឿទេថា ប្អូនស្រីរបស់នាង ស្លាប់ទាំងវ័យក្មេង។ ហើយក្នុងនោះ ចំពោះពិធីបុណ្យសព ក៏បានរៀបចំយ៉ាងប្រញាប់បំផុត ដែលទុកសព ត្រឹមរយៈពេលតែ១ថ្ងៃតែប៉ុណ្ណោះ រួចក៏ធ្វើពិធីបូជា នៅគេហដ្ឋាន ស្ថិតនៅម្តុំច្បារអំពៅ តែម្តង។ ដោយក្តីមិនអស់ចិត្ត កាលពីយប់មិញនេះដែរ តារាស្រីរូបនេះ បានបង្ហោះពិធីបុណ្យសពប្អូនស្រី រួមទាំងសារយ៉ាងវែងអន្លាយ ដែលមានអត្ថន័យថា «អូនធ្លាប់និយាយថាក្ដីស្រមៃអូនមានច្រើន តែក្ដីស្រមៃធំជាងគេ គឺចង់រៀនឆាប់ចប់មានការងារធ្វើបានលុយច្រើនៗ ចិញ្ចឹមម៉ាក់។ បងចាំបានថាពេលអូនអាយុប្រហែល៧ឆ្នាំអូនប្រាប់ម៉ាក់ថា«បើបងៗអត់ចិញ្ចឹមម៉ាក់ ម៉ាក់បាច់ខ្វល់ទេ …

Read More »

មិនធម្មតាឯណា! មង្គលការនាយចយ មានវត្តមាន សុទ្ធមន្រ្តីរាជការ និងអ្នកធំៗ ក្នុងសង្គម ចូលរួម!

ភ្នំពេញ៖ កាលពីយប់មិញនេះ ពិធីមង្គលការរបស់តារាកំប្លែងនាយចយ បានធ្វើឡើងទៅយ៉ាងអធិកអធម ពោរពេញដោយភាពរីករាយ ដោយបានរៀបចំកម្មវិធីពេលល្ងាច នៅវិមានពិភពថ្មីសែនសុខ ក្រោមការចូលរួមពីគ្រួសារទាំងសងខាង និង មិត្តៗសិល្បៈជាច្រើនរូប។ ជាការពិតណាស់ ពិធីមង្គលការរបស់តារាកំប្លែងរូបនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាច្រើននៅក្នុងប្រទេស ក្រោយមានពាក្យរិះគន់ មើលងាយគ្រប់បែបយ៉ាង រហូតធ្វើឲ្យលោកបានឈានដល់ថ្ងៃនេះពិតជាមិនធម្មតា។ យ៉ាងណាមិញ នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ នេះភ្ញៀវកិត្តិយស មិនថាបងប្អូន និងមិត្តសិល្បៈនោះទេ គឺសូម្បីតែឯកឧត្តមហ៊ុន ម៉ានី លោកក៏បានអញ្ជើញទៅអបអរសាទរដល់គូស្នេហ៍ភរិយាថ្មី ទោះបីជាឯកឧត្តមលោកមានភាពមមាញឹកខ្លាំងនៅក្នុងការងារក្តី ក៏លោកនៅតែឆ្លៀតពេលទៅមង្គលការរបស់ នាយចយ ដែរ។ ហើយក៏មាន អ្នកធំ មានមុខមានមាត់ ក្នុងសង្គម ចូលរួមយ៉ាងច្រើនកុះករ ទៀតផង។ នៅក្នុងនោះដែរ ក៏មានអ្នកគាំទ្រ បានផ្ញើសេចក្តីជូនពរដល់នាយចយ និងភរិយា នៅក្នុងថ្ងៃរៀបការ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកជាច្រើនផងដែរ៕ សូមទស្សនាទិដ្ឋភាពមង្គលការនាយចយ ខាងក្រោមនេះ៖  ប្រភព៖ https://www.khmerload.com/ ឯកឧត្តមហ៊ុន ម៉ានី លោកក៏បានអញ្ជើញទៅអបអរសាទរថ្ងៃមង្គលការនាយចយ ឯកឧត្តមហ៊ុន ម៉ានី …

Read More »