Recent Posts

ឱក សុគន្ធកញ្ញា នាំកូនក្រុមបញ្ចេញក្បាច់ ROCK លើឆាកតន្ត្រី BOOSTRONG ផ្អើលអស់អ្នកកំពង់ចាម

កំពង់ចាម៖​​ គ្រាន់តែលឺថាមានការប្រគំតន្ត្រី BOOSTRONG ROCK ON FIRE នៅខេត្តកំពង់ចាមបែកលក្ខណៈ រ៉ក រ៉ក ហើយព្រមទាំងមានតារាល្បីៗមកបង្ហាញបទចម្រៀង និងក្បាច់រាំតាមបែប រ៉ក នោះ ក៏មានបងប្អូនប្រជាជនជាច្រើនទៅចូលរួមការប្រគំតន្ត្រីយ៉ាងច្រើនកោះករណែនណាន់តាន់តាប់នៅលើទីលានកោះពេជ្រកំពង់ចាម កាលពីថ្ងៃ សៅរ៍ ទី 3 កុម្ភៈ 2018 នេះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលដល់បងប្អូនអ្នកកំពង់ចាមក្រៅពីការប្រគំតន្ត្រីបែក រ៉ក​ រ៉ក ហើយនោះ ស្រាប់តែលេចមុខកំពូលតារាស្រីដ៏ល្បីគឺ កញ្ញា ឱក សុគន្ធកញ្ញា បញ្ចេញក្បាច់រាំ និងតែងខ្លួនបែបរ៉កយ៉ាងទាក់ទាញអារម្មណ៍ មិនតែប៉ុណ្ណោះថែមទាំងលេចមុខកូនក្រុមរបស់ខ្លួនពីររូបទៀតគឺ វង្ស ដារ៉ារតនា និង រ៉េត ហ្សូសាណា ស្រែកច្រៀងបទចង្វាក់រ៉កស្ទើរបាក់ឆាកតន្ត្រី ប៉ូសស្ត្រង ធ្វើឲ្យអ្នកទស្សនាក្រោកឈរហោរកញ្ជ្រៀវពេញទាំងទីលានប្រគំតន្ត្រី BOOSTRONG ។ នេះជាការប្រគំតន្ត្រីមួយដ៏ប្លែកនិងខុសគេរបស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ដែលបានផ្ដល់ភាពសប្បាយរីករាយដល់បងប្អូនអ្នកកំពង់ចាម និងបានក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង BOOSTRONG៕ ប្រភព៖ https://www.khmerload.com/ ឱក សុគន្ធកញ្ញា …

Read More »

HDMI 2.1 ថ្មី​នេះ​អាច​ប្រើ​បាន​ជាមួយ​ទូរទស្សន៍​កម្រិត 10K ឯណោះ​

វត្តមាន​ខ្សែ​ភ្ជាប់​បង្ហាញ​វីដេអូ ជំនាន់​ចុងក្រោយ HDMI 2.1 កាល​នៅ​ព្រឹត្តិការណ៍ CES 2018 មាន​ចំនុច​ច្រើន​អ្នក​គួរ​ដឹង​ជាមួយ​ស្តង់ដារ​ថ្មី​មួយ​នេះ​។  HDMI 2.1 ពិត​ណាស់​មាន​ល្បឿន​លឿន​ជាង HDMI 2.0 ស្ទើរ​តែ​បី​ដង ដែល​អាច​ដល់​ទៅ 48Gbps។ ស្តង់ដារ​ខ្សែ​ថ្មី​នេះ​អាច​ប្រើ​បង្ហាញ​វីដេអូ 4K បាន​ដល់​ទៅ 120 Frames ក្នុង​មួយ​វិនាទី និង​កម្រិត Refresh មាន 120Hz ដោយ​បង្ហាញ​រូប​សកម្មភាព​បាន​រលូន​ល្អ​។ មែនទែនទៅ HDMI 2.1 អាច​ប្រើ​បាន​ជាមួយ​នឹង​អេក្រង់​កម្រិត​ដល់​ទៅ 10K។  ខ្សែ​ស្តង់ដារ​ថ្មី​នេះ អាច​ប្រើ​បាន​ជាមួយ​វីដេអូ​ប្រភេទ Dynamic High Dynamic Range (HDR)។  HDR មាន​ពីរ​ប្រភេទ Dynamic និង Static។​ HDR សំដៅ​លើ​ការ​កំណត់​របៀប​ដែល ភាព​ងងឹត ភាព​ភ្លឺ និង​ពណ៌​ចម្រុះ​នៃ Pixel នីមួយៗ​អាច​ទទួល​បាន​។ ស្តង់ដារ Static HDR ជា HDR10 មិន​មាន​ភាព​ប្រែប្រួល​ផ្អែក​តាម Contents ខណៈ Dynamic HDR ជា HDR10+ មាន​ភាព​ប្រែប្រួល​តាម Contents បាន​ល្អ​។  HDR10+ បច្ចុប្បន្ន​អាច​ប្រើ​បាន​ជាមួយ  HDMI 2.0 ហើយ​នឹង​កាន់​តែ​លឿន​ជាមួយ HDMI 2.1។ យ៉ាងណាមិញ HDMI 2.1 ជា​ស្តង់ដារ​ថ្មី តម្រូវ Hardware ថ្មី ក្នុង​ការ​ប្រើប្រាស់​បាន​ល្អ (រន្ធ​ដោយ​ភ្ជាប់ និង Driver ថ្មី​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​) ដែល​អាច​មាន​លើ​ឧបករណ៍​ចេញ​នៅ​ឆ្នាំ ២០១៨។ HDMI 2.1 មាន​ឈ្មោះ​ថ្មី​លើ​ខ្សែ​ហៅថា Ultra High Speed …

Read More »

ទើបតែចូលសិល្បៈសោះ សុវត្ថិ មុនីវណ្ណ ត្រូវហ្វេនមួយរូប លះបង់ដល់ម្លឹង!

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ក្រោយពីកូនប្រុសទាំង៣របស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ឃើញថាទោះបីជា ពួកគេទើបចូលសិល្បៈតែមានអ្នកគាំទ្រច្រើនមិនចាញ់តារាឈរជើងយូរឆ្នាំ។ ជាការពិតណាស់ កូនប្រុសទាំងបីរបស់តារារូបនេះ ចាប់ផ្តើមមានទីផ្សារខ្ពស់គួរឲ្យ​កត់សម្គាល់ ដោយឃើញមានភាពមមាញឹកខ្លាំងមិនចាញ់ឪពុក មិនត្រឹមតែប៉ុណ្ណោះ លោកព្រាប សុវត្ថិ មើលថែ និងតាមបង្ហាត់បង្រៀនបានយ៉ាងល្អ។ ក្រោយពីបទចម្រៀងទោលរបស់ពួកគេបានបញ្ចេញ ក៏មានការគាំទ្រមិនធម្មតាដែរ លើសពីនេះអ្នកគាំទ្រនឹងរំពឹងទុកថា ពួកគេអាចនឹងក្លាយជាកំពូលតារាចម្រៀងដូចឪពុកយ៉ាងដូច្នោះ បើបច្ចុប្បន្ននេះហ្វេនជាច្រើននិយាយពីចរិតពិតរបស់គេថាល្អគ្រប់គ្នានោះ។ ដោយឡែកកាលពីពេលថ្មីៗនេះ ក៏បានឃើញហ្វេនមួយរូបហ៊ានលះបង់ សាក់ឈ្មោះកូនប្រុសច្បងរបស់លោក គឺសុវត្ថិ មុនីវណ្ណ នៅលើដៃយ៉ាងឡូយមិនធម្មតា នៅក្នុងនោះគេបានសាក់ថា«Sovath Monivan fan »។ តាមរយៈរូបស្នាមសាក់មួយនេះ មើលទៅពិតជាមិនធម្មតាមែន ដែល សុវត្ថិ មុនីវណ្ណ ទើបតែចូលសិល្បៈប៉ុន្មានសោះក៏មានហ្វេនហ៊ានលះបង់ សាក់ឈ្មោះអាយដលរបស់ខ្លួន នៅលើដៃបែបនេះ៕ ប្រភព៖ https://www.khmerload.com/ កូនៗលោកព្រាប សុវត្ថិ សុវត្ថិ មុនីវណ្ណ និងលោកព្រាប សុវត្ថិ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីវណ្ណ …

Read More »