Home / Tech / Samsung ចែក​មួក​សុវត្ថិភាព​ជាង ១ ០០០ ដល់​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ

Samsung ចែក​មួក​សុវត្ថិភាព​ជាង ១ ០០០ ដល់​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ

ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា Samsung បាន​រៀបចំ​ពិធី​ចែក​មួក​សុវត្ថិភាព ក្រោម​គោល​គំនិត "អនាគត​សិស្ស​ឆ្នើម ផ្ដើម​ពី​សុវត្ថិភាព​លើ​ដង​ផ្លូវ" កាល​ពី​ព្រឹក​មិញ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ដោយ​មាន​វត្តមាន​ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​បើកបរ​នៅ​កម្ពុជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ។

ឯកឧត្ដម ប៊ូ ជុំសេរី បា​នឲ្យ​ដឹង​ថា៖ "ខ្ញុំ​សូម​អរគុណ​ដល់ Samsung ដែល​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ជំរុញ​ឲ្យ​យើង​ទាំង​អស់​គ្នា​យល់​ដឹង​ជា​សាធារណៈ​ពី​វិធាន​ការ ការពារ​អាយុ​ជីវិត​ប្រជាជន​កម្ពុជា និង​លើក​ស្ទួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ"។

Samsung ចែក​មួក​សុវត្ថិភាព​ជាង ១ ០០០ ដល់​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ

ឯកឧត្ដម ប៊ូ ជុំសេរី

លោក Seungho Choi អគ្គនាយក​គ្រប់​គ្រង ថៃ Samsung អេឡិចត្រូនិក​សាខា​កម្ពុជា បាន​និយាយ​ថា៖ "សារ​របស់​ខ្ញុំ​ជូន​ទៅ​កាន់​សិស្ស​ទាំង​អស់​គ្នា​ថ្ងៃ​នេះ ប្អូនៗ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ជានិច្ច​នៅ​ពេល​ជិះ​កង់ ឬ​ម៉ូតូ ដើម្បី​ការពារ​ខ្លួន និង​មនុស្ស​ជុំវិញ​អ្នក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ និង​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​គ្រួសារ"។

កញ្ញា ឱក សុគន្ធ​កញ្ញា អ្នក​តំណាង​ទូរសព្ទ​ដៃ Samsung បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា៖ "នាង​ខ្ញុំ​ធ្លាប់​ឃើញ​ឧប្បត្តិហេតុ និង​សោកនាដកម្ម​ផ្សេងៗ កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដូច្នេះ​នាង​ខ្ញុំ សូម​សំណូម​ពរ​ឲ្យ​បង​ប្អូន ពូ​មីង​ទាំង​អស់ ពាក់​មួក​សុវត្ថិភាព​ដើម្បី​ការពារ​ជីវិត​យើង​ទាំងអស់​គ្នា​ព្រោះ​អាយុ​ជីវិត​របស់​យើង​ម្នាក់ៗ​ពិត​ជា​សំខាន់​ជាង​អ្វី​ទាំងអស់"។

ក្រៅ​ពី​ទទួល​បាន​មួក​សុវត្ថិភាព​ជាង ១ ០០០ សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក៏​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​ប៉ូលិស​ចរាចរ​ក្រោម​ប្រធាន​បទ​ការ​ប្រើ​ប្រាស់​មួក​សុវត្ថិភាព​ផង​ដែរ៕

Samsung ចែក​មួក​សុវត្ថិភាព​ជាង ១ ០០០ ដល់​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ

លោក Seungho Choi

ដោយ៖ វិទូ

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *