Home / Tech / Samsung សម្ពោធ Showroom ទី១០ លើ​ផ្លូវ​ម៉ៅសេទុង

Samsung សម្ពោធ Showroom ទី១០ លើ​ផ្លូវ​ម៉ៅសេទុង

ដើម្បី​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ផលិតផល​ក្នុង​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន​សាខា​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​សម្ពោធ​ហាង​ទំនើប​ថ្មី​មួយ​ទៀត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង កាល​ពី​ព្រឹក​មិញ​នេះ ដោយ​មាន​វត្តមាន​ឯកឧត្ដម ហ៊ុន ម៉ាណែត។

អ្នក​ស្រី​ ឆាយ នីកា ម្ចាស់​អាជីវកម្ម KH Center បាន​និយាយ​ថា សាខា​ម៉ៅសេទុង​នេះ មាន​លក់​ទាំង​ទូរសព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​ដូចជា ទូទឹកកក ទូរទស្សន៍ ម៉ាស៊ីន​ត្រជាក់ និង​ម៉ាស៊ីន​បោក​គក់​ជាដើម។

Samsung សម្ពោធ Showroom ទី១០ លើ​ផ្លូវ​ម៉ៅសេទុង

អ្នក​ស្រី​ឆាយ នីកា

លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា៖ "នេះ​ជា​ហាង​ទំនើប Samsung ទី៦ នៅ​ភ្នំពេញ និង​ទី១០ នៅ​ទូទាំង​ប្រទេស ដែល​ដាក់​លក់​ផលិតផល​ជាមួយ​ការ​ធានា​ពី​ក្រុមហ៊ុន បន្ថែម​ពី​លើ​ការ​លក់​រាយ​របស់​អាជីវករ​រាប់ពាន់"។

លោក Seungho Choi បន្ថែម​ថា ការ​សម្ពោធ​សាខា​នេះ គឺ​បង្ហាញ​ពី​ការ​កើន​ឡើង​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ក្រុមហ៊ុន​លោក​តែងតែ​គិត​គូរ​ម៉ត់ចត់​ពី​ផល​ប្រយោជន៍​គ្រប់​ភាគី​ទាំងអស់ ទាំង​អ្នក​ប្រើប្រាស់ អ្នក​លក់​រាយ និង​រដ្ឋាភិបាល៕

Samsung សម្ពោធ Showroom ទី១០ លើ​ផ្លូវ​ម៉ៅសេទុង

លោក Seungho Choi
Samsung សម្ពោធ Showroom ទី១០ លើ​ផ្លូវ​ម៉ៅសេទុង
Samsung សម្ពោធ Showroom ទី១០ លើ​ផ្លូវ​ម៉ៅសេទុង
Samsung សម្ពោធ Showroom ទី១០ លើ​ផ្លូវ​ម៉ៅសេទុង

ដោយ៖ វិទូ

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *