Home / Entertainment / Seolhyun ក្រុម AOA ក្លាយជា​តំណាង​ម៉ូ​ឌែល​ថ្មី​របស់​យី​ហោ​គ្រឿង​សម្អាង “Fation”

Seolhyun ក្រុម AOA ក្លាយជា​តំណាង​ម៉ូ​ឌែល​ថ្មី​របស់​យី​ហោ​គ្រឿង​សម្អាង “Fation”

យោង​តាម​របាយការណ៍​ចេញ​នៅ​ថ្ងៃ​ទី២២ ខែតុលា បាន​ប្រាប់​ឱ្យ​ដឹង​ថា Seolhyun ដែល​ជា​សមាជិក​ម្នាក់​ក្នុ​ងក្រុម AOA ត្រូវ​បាន​គេ​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ម៉ូឌែល​តំណាង​ថ្មី​របស់​យី​ហោ​គ្រឿង​សម្អាង “Fation” ។

Seolhyun ក្រុម AOA ក្លាយជា​តំណាង​ម៉ូ​ឌែល​ថ្មី​របស់​យី​ហោ​គ្រឿង​សម្អាង “Fation”

តារា​ចម្រៀង​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ជ្រើស​រើស​ព្រោះមុខ​មាត់​ស្រស់​ស្អាត​ ​ចារិត​ដ៏​រួស​រាយ​​ និង​លើ​ស​ពីនេះទៅ​ទៀត​​ព្រោះ​មើល​ឃើញ​ពីទេព​កោសល្យ​ទាំង​ច្រៀង​ និង​សម្តែង​របស់​នាង​។ ដោយ​ឡែក​ថ្មីៗ​នេះ​ Seolhyun បាន​ទាញ​យក​ប្រ​ជា​ប្រិយ​ភាព​យ៉ាងច្រើន​ពី​សំណាក់​មហា​ជន​ដោយ​បង្ហាញសមត្ថ​ភាព​របស់​នាង​ក្នុ​ងកម្ម​វិធី “Queendom” របស់​ប៉ុស្ដិ៍​ Mnet ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅបង្ហាញ​វត្ត​មានក្នុង​នាម​ជា​តួ​ឯងស្រី​ក្នុ​ងខ្សែភាព​យន្ត​ដែល​កំពុង​ចាក់​បញ្ចាំង​មាន​ចំណង​ជើង​ថា​ “My Country” ទៀត​ផង៕

 

ប្រ​ភព៖  allkpop

(Number Of Views: 1 times)

Check Also

នេះ​ជា​កម្រង​រូប​ភាពពិសេស​​របស់​ BTS​ ដែល​បង្ហាញខ្លួន​យ៉ាងសង្ហាក្នុ​ងកម្មវិធីជំនួប​អ្នក​គាំទ្រ​នៅឈីបា

កាល​ពី​ថ្ងៃទី២៣ ដល់​ថ្ងៃ​ទី២៤ ខែវិច្ឆិកា ក្រុមចម្រៀង​បុរស BTS បាន​ពាំ​នាំ​យក​នូវ​កម្មវិធី​ជំនួប​អ្នក​គាំទ្រ​របស់​ពួក​គេ​ទៅកាន់ប្រ​ទេស​​​ឈី​បា​ ដែល​ប្រាកដ​ណាស់​ថា​កម្មវិធី​ទាំង​មូល​បាន​ប្រ​ព្រឹត្ត​ទៅយ៉ាង​រលូន​ជាមួយ​ការ​ចូល​រួម​ពី​ហ្វេន​ក្លឹប​រាប់​ពាន់​នាក់​។ ខាង​ក្រោមនេះ​ជារូប​ភាព​ដែល​ត្រូវ​បាន​ចង​ក្រង​យ៉ា​ង​ពិសេសសម្រាប់​អ្នក​គាំទ្រ​ដែល​មិន​បាន​ទៅ​ចូល​រួម​ ដែល​សមាជិក​ម្នាក់​ៗ​របស់​ BTS បង្ហាញ​ខ្លួនដ៏​ស្រស់​សង្ហា​ក្នុងការ​តែង​ខ្លួនជា “Pied Piper”។ ឆែក​មើល​រូប​ភាពខាងក្រោម​! Jin …

Leave a Reply

Your email address will not be published. Required fields are marked *