Home / Cars / Shelby Super Snake Bold Mustang របស់ Ford តម្លៃជាង 12 ម៉ឺនដុល្លារ

Shelby Super Snake Bold Mustang របស់ Ford តម្លៃជាង 12 ម៉ឺនដុល្លារ

យើងឃើញថាមួយរយៈក្រោយមកនេះ ក្រុមហ៊ុន Shelby របស់សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ខ្លាំងចំពោះម៉ូឌែលត្រកូលពស់ F-150 Super Snake Sport នឹង GT500 Dragon Snake យ៉ាងខ្លាំង។ ហើយឥឡូវនេះ ក្រុមហ៊ុនក៏បានងាកមករកម៉ូឌែលថ្មីមួយទៀតហើយដែលមើលទៅមានភាពស៊ីវិល័យជាងមុនទៅទៀតគឺ Shelby Super Snake Bold Mustang ដែលមានកម្លាំងរហូតទៅដល់ 825 សេះឯណោះ។

Shelby Super Snake Bold Mustang របស់ Ford តម្លៃជាង 12 ម៉ឺនដុល្លារMustang ដែលរាងកាចជាងមុននេះ ត្រូវបានក្រុមហ៊ុននិយាយថា ជារថយន្តដែលមានកម្លាំងព្រមទាំងដំណើរការល្អជាងសេរ៊ីបងមុនៗ។ Mustang ពណ៌ទឹកក្រូចនេះបំពាក់ដោយម៉ាស៊ីន V8 Supercharged high-winding Coyote ចំណុះ 5.0 លីត្រ ដែលអាចបង្កើនកម្លាំងបាន 825 សេះឯណោះ។ បើនិយាយពីរូបរាងវិញនឹងក្បាច់រចនាវិញ គឺថាគ្មានអ្វីអោយទាស់នោះទេ ជាមួយនឹងរន្ធខ្យល់ខាងមុខបែបជាឡានប្រណាំង ប្រព័ន្ធហ្វ្រាំងនឹងបូមទំនើបចុងក្រោយ កាងមុខកាងក្រោយស្រស់ស្អាត ដែលនេះពិតជាសាកសមសម្រាប់យុវវ័យសម័យថ្មីនេះណាស់។Shelby Super Snake Bold Mustang របស់ Ford តម្លៃជាង 12 ម៉ឺនដុល្លារ

សម្រាប់តម្លៃរបស់កំពូលរថយន្តនេះវិញ គឺ $123,295 សម្រាប់រថយន្តថ្មី នឹង $71,395 សម្រាប់រថយន្តឡើងសេរ៊ីពី 2018 មក 2020។ សម្រាប់អ្នកគាំទ្រដែលចង់បានរថយន្តនេះ សូមប្រញាប់ធ្វើការកម្មង់ឥឡូវនេះ ព្រោះក្រុមហ៊ុនផលិតត្រឹមតែ 500 គ្រឿងតែប៉ុណ្ណោះ៕Shelby Super Snake Bold Mustang របស់ Ford តម្លៃជាង 12 ម៉ឺនដុល្លារ
អានបន្ត៖

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *