Home / Cars / Subaru​ ​ដំឡើង​រោងចក្រ​នៅ​ថៃ​ ផលិត​រថយន្ត​លក់ដាច់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​

Subaru​ ​ដំឡើង​រោងចក្រ​នៅ​ថៃ​ ផលិត​រថយន្ត​លក់ដាច់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​

ក្រុមហ៊ុន​ ​Tan​ Chong​ International​ Limited​ (TCIL​) ​ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​ បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​រោងចក្រ​រថយន្ត​ ​Subaru​ ​ដំបូង​របស់​ខ្លួន​នៅ​តំបន់ឧស្សាហកម្ម​ Ladkrabang​ ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ដោយមាន​ឈ្មោះថា​ ​Tan​ Chong​ Subaru​ Automotive​ (Thailand​) Limited​ (TCSAT​)។

Subaru​ ​ដំឡើង​រោងចក្រ​នៅ​ថៃ​ ផលិត​រថយន្ត​លក់ដាច់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​

រោងចក្រ​ស្ថិតនៅ​ក្រោម​ការ​សហការ​ រវាង​ ​TCIL​ ​និង​ ​Subaru​ Corporation​ ​នេះ​ បង្កើត​ឡើង​ដើម្បី​ផលិត​រថយន្ត​ ​CKD​ Subaru​ Forester​ ជា​ម៉ូដែល​លក់ដាច់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ ក៏ដូចជា​បំពេញ​តម្រូវការ​របស់​អតិថិជន​។

ក្រុមហ៊ុន​ ​TCIL​ ​កាន់កាប់​ភាគហ៊ុន​ ៧៤​,៩% នៅក្នុង​រោងចក្រ​តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ ​TC​ Manufacturing​ and​ Assembly​ (Thailand​) Limited​ ​ខណៈ​ក្រុមហ៊ុន​ ​Subaru​ មាន​ភាគហ៊ុន​ ២៥​,១% ។ រោងចក្រ​ដែល​បាន​ផ្ដល់​ការងារ​ឱ្យ​ពលរដ្ឋ​ថៃ​ច្រើនជាង​ ៤០០នាក់​នេះ​ សាងសង់​លើ​ផ្ទៃដី​ជាង​ ១០០​,០០០​ ម៉ែត្រការ៉េ​ មាន​ចម្ងាយ​ ១០គីឡូម៉ែត្រ​ ពី​អាកាសយាន​ដ្ឋាន​សុវណ្ណភូមិ​ (Suvarnabhumi​ Airport​) ​និង​ ៣០​ គីឡូម៉ែត្រ​ពីទី​ក្រុង​បាងកក​។ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ ២១២​,៣លាន​ដុល្លារ​អាមេរិក​ កន្លែង​នេះ​នឹង​ផលិត​បាន​រថយន្ត​ ​Subaru​ ​Forester​ ​ជំនាន់​ទី៥​ ចំនួន​ ៦ ០០០​ គ្រឿង​ ក្នុង​ប្រតិបត្តិ​ការ​ឆ្នាំ​ដំបូង​របស់​ខ្លួន​។ ​

Subaru​ ​ដំឡើង​រោងចក្រ​នៅ​ថៃ​ ផលិត​រថយន្ត​លក់ដាច់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​

តាម​លោក​ Tomohiro​ Ishitobi​ ​អគ្គនាយក​ជាន់ខ្ពស់​ផ្នែក​លក់​ និង​ទីផ្សារ​ក្រៅប្រទេស​នៃ​ក្រុមហ៊ុន​ ​Subaru​ ​គឺ​ ៤៣​% នៃ​គ្រឿង​របស់​រថយន្ត​ ​CKD​ Forester​ ​រួម​ទាំង​ កៅអី​ តាប្លូ​ ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ និង​កង់​ជាដើម​នោះ​ ផលិត​ដោយក្រុម​ហ៊ុន​ផ្គត់ផ្គង់​ក្នុង​ស្រុក​។

រោងចក្រ​ទី១ នៅ​ក្រៅប្រទេស​ជប៉ុន​ ដើម្បី​ផលិត​រថយន្ត​ ​Subaru​ ​ក្នុង​តំបន់​អាស៊ី​នេះ​ ត្រូវ​គេ​រំពឹង​នឹង​មាន​សមត្ថភាព​ផលិត​បាន​ប្រហែល​ ១០​ ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំ​ លើ​រថយន្ត​ ​Subaru​ ​៤ ម៉ូដែល​។ យ៉ាងណាក៏ដោយ​ទាំង​ ​TCIL​ ​និង​ ​Subaru​ ​មិនទាន់​បង្ហាញ​ឱ្យឈ្មោះ​រថយន្ត​ ៣ ម៉ូដែល​ទៀត​នោះ​ទេ​នា​ពេលនេះ​។

ក្រុមហ៊ុន​ ​Motor​ Image​ Group​ ​ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ​TCIL​ នឹង​ចែកចាយ​រថយន្ត​នេះ​ នៅ​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ វៀតណាម​ និង​កម្ពុជា​ ខណៈ​រថយន្ត​ ​Forester​ ​ចំនួន​ ១០០គ្រឿង​ ត្រូវ​បាន​ចែកចាយ​ដល់​អតិថិជន​ក្នុង​ប្រទេស​ថៃ​ហើយ​ដែរ​៕

Subaru​ ​ដំឡើង​រោងចក្រ​នៅ​ថៃ​ ផលិត​រថយន្ត​លក់ដាច់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​

អានបន្ត៖

Check Also

រថយន្ត​គ្រួសារ​ ​Palisade​ ​បង្ហាញ​រូបរាង​គួរ​ឱ្យ​ចាប់ចិត្ត​ ខណៈ​តម្លៃ​សមរម្យ​

ក្នុង​ទីផ្សារ​អាមេរិក​ក្រុមហ៊ុន ​Hyundai​ ​បាន​បញ្ចេញ​រថយន្ត​ ​SUV​ធុនកណ្ដាល​ដ៏​ស្រស់​សង្ហា​មានឈ្មោះ​ថា​ ​Palisade​ ​ស៊េរី​ឆ្នាំ២០២០​។ ​ រថយន្ត​នេះ​មានការ​រចនា​គួរ​ឱ្យ​ចាប់​អារម្មណ​ តួយ៉ាង​ភ្លើង​ ​LED​ ​ខាងមុខ​ផ្នែក​ខាងលើ​មាន​រាង​ស្ល៊ី​មមាន​តួនាទី​ជា​ Running​ Light​ ​និង​ភ្លើងស៊ីញ៉ូ​បត់​។ ចំ​ណែ​កស្តុ​បចង្កៀង​ភ្លើង​រាង​ជ្រុង​ខាងក្រោម​ …

Leave a Reply

Your email address will not be published. Required fields are marked *