Home / Cars / SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ

SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ

រថយន្ត​ប្រភេទ SUV ដំបូង​របស់ Aston Martin នឹង​បំពាក់​តែ​ម៉ាស៊ីន​សាំង​ប៉ុណ្ណោះ ទោះ​បី​ជា​វា​បាន​ដាក់​បង្ហាញ Concept ជា​រថយន្ត​អគ្គិសនី​កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ​ក៏​ដោយ។

SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ

រថយន្ត​តួ​ខ្ពស់​របស់​អង់គ្លេស​នេះ នឹង​ត្រូវ​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ ជា​រថយន្ត​ប្រណីត Ultraluxury SUV ដែល​អាច​ប្រកួតប្រជែង​ជាមួយ​រថយន្ត Bentley Bentayga, Rolls-Royce Cullinan, Lamborghini Urus, Ferrari SUV និង Range Rover។

ជាមួយ​គ្នា​នេះ​ផង​ដែរ រថយន្ត SUV ទ្វា ៥ របស់ Aston Martin ខាង​លើ នឹង​ប្រើ​ឈ្មោះ​ថា Varekai

SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ
Aston Martin Varekai

Aston Martin Varekai ត្រូវ​បាន​ដាក់​បង្ហាញ​កាល​ពី​ឆ្នាំ ២០១៥ នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត Geneva Auto Show ជា Concept ប្រភេទ SUV ទ្វា ២ ដោយ​ពេល​នោះ​ប្រើ​ឈ្មោះ​ថា Aston Martin DBX បំពាក់​ដោយ​ម៉ាស៊ីន​អគ្គិសនី។

សូម​បញ្ជាក់​ថា រថយន្ត Bentley គឺ​ជា​ម៉ាក​យីហោ​ប្រណីត (Ultraluxury) ដែល​ចេញ SUV ដំបូង​បង្អស់ (ម៉ូដែល Bentayga) កាល​ពី​ឆ្នាំ ២០១៦ ដោយ​បំពាក់​ម៉ាស៊ីន​សាំង​ទំហំ ១២ ស៊ីឡាំង ហើយ​បាន​បន្ថែម​នូវ​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត និង Plugin Hybrid ទៀត​ផង៕

SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ

ប្រភព ៖ autonews

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *