Home / Cars / Tesla Cybertruck ទទួលការបញ្ជាទិញស្ទើរតែ 150,000 គ្រឿង ខណៈដែលភាគហ៊ុនធ្លាក់ចុះ 6,1%  

Tesla Cybertruck ទទួលការបញ្ជាទិញស្ទើរតែ 150,000 គ្រឿង ខណៈដែលភាគហ៊ុនធ្លាក់ចុះ 6,1%  

រថយន្តអគ្គិសនី Tesla Cybertruck បានទទួលការបញ្ជាទិញស្ទើរតែ 150,000 គ្រឿងឯណោះក្នុងរយះពេលប៉ុន្នានថ្ងៃក្រោយពីការដាក់បង្ហាញនៅ Los Angeles។

Tesla Cybertruck ទទួលការបញ្ជាទិញស្ទើរតែ 150,000 គ្រឿង ខណៈដែលភាគហ៊ុនធ្លាក់ចុះ 6,1%  

លោក Elon Musk បានបង្ហោះនៅលើ Tweeter របស់លោកថា រហូតមកដល់ពេលនេះគឺមានការបញ្ជាទិញ 146000 គ្រឿងហើយដែល 42% សម្រាប់ប្រភេទ Dual, 41% សម្រាប់ប្រភេទ Tri នឹង 17%សម្រាប់ប្រភេទ Single Motor។

ទោះជាយ៉ាងណា​ បើយោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាកាលពីថ្ងៃសុក្រតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ 6,1%  ដែលស្មើនឹង 768 លានដុល្លារអាមេរិកក្នុងមួយថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍នេះកាលពីថ្ងៃព្រហស្បតិ៍ដោយមូលហេតុចម្បងគឺប្រហែលមកពីរូបរាងខាងក្រៅរបស់រថយន្តនេះដែលមើលទៅដូចជារថពាសដែក ដែលទទួលបានការរិះគន់យ៉ាងខ្លាំង។

សូមបញ្ជាក់ថា Tesla Cybertruck  ត្រូវបានដាក់បង្ហាញនៅទីក្រុង Hawthorne រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគ្របដណ្ដប់ដោយយ៉ាន់ស្ព័រ ដែកថែបហើយអាចបង្កើនល្បឿនពី ០ ទៅ100 Km/h ក្នុងរយៈពេលប្រហែល 3 វិនាទីតែប៉ុណ្ណោះ៕

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *