Home / Cars / Toyota និង Suzuki ចាប់ដៃគ្នា ផលិតរថយន្តស៊ីសាំងកំពូលតិចបំផុត

Toyota និង Suzuki ចាប់ដៃគ្នា ផលិតរថយន្តស៊ីសាំងកំពូលតិចបំផុត

បន្ទាប់​ពី​ការ​ប្រកាស​ភាព​ជា​ដៃ​គូ កាល​ពី​ខែ​កុម្ភៈ ក្រុមហ៊ុន​រថយន្ត Toyota និង Suzuki បាន​ចាប់ផ្តើម​ធ្វើ​ការ​ពិភាក្សា​គ្នា ស្តី​ពី​គម្រោង​រួម​គ្នា​ក្នុង​ផលិតកម្ម​រថយន្ត , ការ​អភិវឌ្ឍ​ទីផ្សារ និង​ដំណោះស្រាយ​បច្ចេកវិទ្យា។

Toyota និង Suzuki ចាប់ដៃគ្នា ផលិតរថយន្តស៊ីសាំងកំពូលតិចបំផុត

សញ្ញា​ដំបូង​នៃ​កិច្ច​សហការ​របស់​ក្រុមហ៊ុន​ទាំង​ពីរ គឺ​ការ​ផ្គត់ផ្គង់​រថយន្ត​សម្រាប់​ទីផ្សារ​ប្រទេស​ឥណ្ឌា សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។ បច្ចុប្បន្ន ក្រុមហ៊ុន Toyota និង Suzuki កំពុង​ពិភាក្សា​ពី​ព័ត៌មាន​លម្អិត សម្រាប់​ការ​ផលិត​ម៉ាស៊ីន​រថយន្ត​ដែល​ស៊ីសាំង​កំពូល​តិច​បំផុត។ ក្នុង​នោះ​ដែរ ក្រុមហ៊ុន Toyota និង Denso នឹង​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកវិទ្យា​ដល់​ក្រុមហ៊ុន Suzuki។

Toyota និង Suzuki ចាប់ដៃគ្នា ផលិតរថយន្តស៊ីសាំងកំពូលតិចបំផុត

មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Toyota Kirloskar Motor នឹង​ផលិត​ម៉ូដែល ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Suzuki សម្រាប់​លក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ជាមួយ​នឹង​ម៉ូដែល​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ទៀត​ផង។

ប្រធាន​ក្រុមហ៊ុន Toyota លោក Akio Toyoda បាន​និយាយ​ថា “ក្រុមហ៊ុន Toyota រួម​ជា​មួយ​ក្រុមហ៊ុន Suzuki នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​លើក​កម្ពស់​សេរីភាព និង​ភាព​សប្បាយ​រីករាយ នៅ​ក្នុង​សង្គម​នៃ​យានយន្ត​ពេល​អនាគត និង​ដើម្បី​បង្កើត រថយន្ត​ផលិត​នៅ​ឥណ្ឌា សម្រាប់​ទីផ្សារ​ឥណ្ឌា , អាហ្វ្រិក និង បណ្តា​ប្រទេស​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក”។

Toyota និង Suzuki ចាប់ដៃគ្នា ផលិតរថយន្តស៊ីសាំងកំពូលតិចបំផុត Toyota និង Suzuki ចាប់ដៃគ្នា ផលិតរថយន្តស៊ីសាំងកំពូលតិចបំផុត

ចំណែក​ឯ​ប្រធាន​ក្រុមហ៊ុន Suzuki លោក Osamu Suzuki បាន​ថ្លែង​ថា “យើង​នឹង​ទទួល​បាន​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​ម៉ាស៊ីន​រថយន្ត ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ស៊ីសាំង​កំពូល​តិច​បំផុត ដែល​មាន​សារៈសំខាន់​ចំពោះ​ក្រុមហ៊ុន Suzuki ហើយ​យើង​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បំផុត​លើ​ការ​អភិវឌ្ឍ។ ខ្ញុំ​សង្ឃឹម​ថា គម្រោង​រួម​គ្នា​ថ្មី​នេះ នឹង​រួម​ចំណែក​ដល់​ជោគជ័យ​នា​ពេល​អនាគត​របស់​ក្រុមហ៊ុន​ទាំង​ពីរ មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នៅ​លើ​ទីផ្សារ​សកល​ផង​ដែរ”។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Toyota និង Suzuki ក៏​គ្រោង​នឹង​លក់​ម៉ូដែល ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Suzuki នៅ​ក្រៅ​ប្រទេស​ឥណ្ឌា រួមទាំង អាហ្វ្រិក និង​ទីផ្សារ​ផ្សេង​ទៀត​ផង៕

Toyota និង Suzuki ចាប់ដៃគ្នា ផលិតរថយន្តស៊ីសាំងកំពូលតិចបំផុត

ប្រភព ៖ carscoops

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *