Home / Cars / Yahama ថ្មី​ ៣​ ម៉ូដែលធានាពេញចិត្ត​ Rider គ្រប់រូប

Yahama ថ្មី​ ៣​ ម៉ូដែលធានាពេញចិត្ត​ Rider គ្រប់រូប

Yamaha បាន​ចេញ​លក់​ម៉ូតូ​ស៊េរី​ថ្មី​ ៣ម៉ូដែលក្នុង​​​ទី​ផ្សារ​កម្ពុជា​កាល​ពី ២៨ វិច្ឆិកា ដែល​ជា​ប្រភេទ​កម្លាំង ១៥៥សេសេ Yamaha MT15 ប្រភេទ​កម្លាំង ១៥០សេសេ Yamaha MX-King និង​ប្រភេទ​លេខ Automatic ​កម្លាំង ១២៥សេសេ Yamaha X Ride ។

X Ride កម្លាំង ១២៥ សេសេ មាន​តម្លៃ ១ ៧៥០ ដុល្លារ

Yamaha X Ride ជា​ប្រភេទ​ម៉ូតូ Automatic រាង​តូច ប្រើ​សោ​តេឡេ អំពូល​មុខ​ LED មាន​ប្រព័ន្ធ Eco System ​អាច​ប្រាប់​ពី​កម្រិត​ប្រើ​ប្រាស់​ល្បឿន ភ្លើង​ស៊ីញូ ប្រភេទ Harzad Lamp ប្រព័ន្ធ​បូម SUB-TANK មាន​ភាព​រឹង​មាំ រួម​ជា​មួយ​សំបក​កង់​ស្ព័រ និង​គ្មាន​ពោះ​វៀន។

Yahama ថ្មី​ ៣​ ម៉ូដែលធានាពេញចិត្ត​ Rider គ្រប់រូប

MX-King កម្លាំង​ម៉ាស៊ីន ១៥០ សេសេ មាន​តម្លៃ ២ ២៩៩ ដុល្លារ

MX-King ជា​ប្រភេទ​ម៉ូតូ​ប្រើ​ប្រាស់​ចង្កើះ​លេខ បែប​ស្ព័រ និង​មាន​ការ​រចនា​រូប​រាង​ម៉ូតូ​នេះ​ឡើង​ដោយ កុង​ទ័រ​ប្រភេទ Full LCD អំពូល​ភ្លើង​ខាង​មុខ​រចនា​បែប​ថ្មី មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ធុង​ទឹក មាន​តួ​រឹង​មាំ ស្រាល រួម​ជា​មួយ​សំបក​កង់​គ្មាន​ពោះ​វៀន។

Yahama ថ្មី​ ៣​ ម៉ូដែលធានាពេញចិត្ត​ Rider គ្រប់រូប

MT-15 កម្លាំង​ម៉ាស៊ីន ១៥៥ សេសេ មាន​តម្លៃ ៣ ៥៥០ ដុល្លារ

Yamaha MT-15 ជា​ប្រភេទ​ម៉តូ Sport Bike ​ដែល​​កំពុង​មាន​ភាព​ពេញ​និយម​នៅ​លើ​ទីផ្សា​ក្រុម​ប្រទេ​កម្ពុជា។ MT15 មាន​កុង​ទ័រ​ប្រភេទ LCD បង្ហាញ​ព័ត៌មាន​ច្បាស់ និង​បង្ហាញ​ភ្លើង Eco ចង្កៀង​មុខ​ប្រភេទ Mono focus LED បំភ្លឺ​ផ្លូវ​បាន​ច្បាស់ និង​ភ្លើង​ឌឺ​មី​ប្រភេទ LED ដៃ​ចង្កូត​រចនា​ឡើង​ងាយ​ស្រួល​ចាប់​កាន់ ប៊ូម​មុខ​ប្រភេទ Up Side Down ល្អ​ក្នុង​ការ​ទប់​លំនឹង និង​រំញ័រ ផ្នែក​ខាង​ក្រោយ​ស្តុប​ប្រភេទ LED និង​មាន​តួ​រឹង​មាំ​ប្រភេទ Deltabox ធ្វើ​ឲ្យ​មាន​លំនឹង​ក្នុង​ពេល​បើក​បរ។

Yahama ថ្មី​ ៣​ ម៉ូដែលធានាពេញចិត្ត​ Rider គ្រប់រូប

Check Also

វិធីកែយ៉ាន់ស្ព័រដោយខ្លួនឯង អស់លុយតិច

ពេលដែលឃើញរថយន្តរបស់គេមានសុទ្ធតែយ៉ាន់ស្ព័រឡើងឡូយកប់ តែបែរមកមើលរថយន្តរបស់ខ្លួនឯងវិញមានត្រឹមតែយ៉ាន់ធម្មតាដែលនេះធ្វើអោយលោកអ្នកមានការអន់ចិត្តយ៉ាងខ្លាំង។ Autobodia ចង់ប្រាប់លោកអ្នកថា ពេលនេះលោកអ្នកមិនចាំបាច់កាន់លុយទាំងដុំទៅទិញយ៉ាន់ស្ព័រមកដាក់ឡាននោះទេ ដោយគ្រាន់តែធ្វើបែបនេះដូចបុរសម្នាក់នៅក្នុងវីដេអូខាងក្រោមទៅគឺបានហើយ។ គាត់គឺជាម្ចាស់ Account Youtube ដែលមានឈ្មោះថា Garage54 ដែលបានផ្លាស់ប្តូរយ៉ាន់រថយន្ត Vossen CV3 របស់ទៅជាយ៉ាន់ស្ព័រយ៉ាងស្រស់ស្អាតដោយគ្រាន់តែផ្សារបន្ទះដែកព្រមទាំងបាញ់ពណ៌លើវា៕ …

Leave a Reply

Your email address will not be published. Required fields are marked *